កម្ពុជា និងអឺរ៉ុបបើកសម្ពោធពិព័រណ៍ការសិក្សានៅប្រទេសក្នុងសហភាពអឺរ៉ុបលើកទី៤ និងកិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជន

2025/11/12 06:56:30 pm        157

នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង ឯកឧត្តម អ៊ីហ្កូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងបើកសម្ពោធ កិច្ចសន្ទនារវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងវិស័យឯកជន នៃប្រទេសកម្ពុជា និងអឺរ៉ុប ដែលជាផ្នែកមួយនៃ ពិព័រណ៍ការសិក្សានៅប្រទេសក្នុងសហភាពអឺរ៉ុប លើកទី៤ (Study in Europe Fair) សម្រាប់សិស្សនិស្សិតកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ តំណាងសាកលវិទ្យាល័យជាច្រើនមកពីប្រទេសក្នុងសហភាពអឺរ៉ុប ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិ មាតាបិតា អ្នកអាណាព្យាបាលសិស្សនិស្សិត សាធារណៈជន ភ្ញៀវជាតិ និងអន្តរជាតិ។

ក្នុងឱកាសនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានថ្លែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកចូលរួមទាំងអស់ ជាពិសេសដៃគូកិត្តិយសមកពីទ្វីបអឺរ៉ុប ដែលបានចូលរួមក្នុងកិច្ចសន្ទនានេះ ដើម្បីពង្រឹងចំណងនៃកិច្ចសហប្រតិបត្តិការអប់រំ និងស្រាវជ្រាវជាមួយប្រទេសកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា ចំពោះការរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ និងបានគាំទ្រយ៉ាងសកម្មក្នុងការកែទម្រង់វិស័យអប់រំនៅកម្ពុជា។ សហភាពអឺរ៉ុប គឺជាដៃគូដ៏រឹងមាំបំផុតមួយរបស់កម្ពុជា ក្នុងការលើកកម្ពស់ឧត្តមសិក្សា ការអភិវឌ្ឍសមត្ថភាព និងនវានុវត្តន៍ ហើយកិច្ចសន្ទនានេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតនៅក្នុងភាពជាដៃគូដែលកំពុងរីកចម្រើនរបស់យើង ដែលមានមូលដ្ឋានយ៉ាងរឹងមាំលើគោលការណ៍រួមនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈការអប់រំ និងកម្មវិធីផ្លាស់ប្ដូរនានា។

ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០ រាជរដ្ឋាភិបាលបានកំណត់ ការអប់រំ STEM ជាអាទិភាពកំពូល ដោយវិនិយោគលើមូលដ្ឋានគ្រឹះចំណេះដឹងកម្រិតខ្ពស់សម្រាប់មនុស្សជំនាន់ក្រោយ ដែលមានសារៈសំខាន់ជាពិសេសក្នុងយុគសម័យនៃបញ្ញាសិប្បនិម្មិត(AI) ដែលទាមទារឱ្យយើងពង្រឹងទាំងផ្នែកវិទ្យាសាស្ត្រ (STEM) និងសមត្ថភាពគិតពិចារណា (ទស្សនវិជ្ជា)។ ជាមួយគ្នានេះ សូមថ្លែងអំណរគុណដល់សហភាពអឺរ៉ុប ក្នុងការបណ្តុះបណ្តាលនិស្សិត និងអ្នកវិទ្យាសាស្ត្រកម្ពុជាតាមរយៈកម្មវិធីនានា ដូចជា Erasmus+ ជាដើម។ ក្នុងបរិបទនេះ ការគាំទ្ររបស់សហភាពអឺរ៉ុប ក្រោមជំនួយឧបត្ថម្ភថ្មីចំនួនពីរ ដែលផ្តល់មូលនិធិដោយសហភាពអឺរ៉ុបដល់គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រោមកម្មវិធី Erasmus+ Capacity Building in Higher Education (CBHE) គឺស្របគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងចក្ខុវិស័យជាតិរបស់កម្ពុជា ដោយជំនួយឧបត្ថម្ភទាំងនេះ នឹងជួយបង្កើនសមត្ថភាពស្ថាប័ន ការអភិវឌ្ឍកម្មវិធីសិក្សា និងកិច្ចសហប្រតិបត្តិការអន្តរជាតិបន្ថែមទៀត ដែលជួយគាំទ្រដល់គ្រឹះស្ថានឧត្តមសិក្សារបស់យើងដើម្បីបំពេញតម្រូវការនៃសេដ្ឋកិច្ចសតវត្សរ៍ទី ២១។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូសហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូតទាំងអស់នៃប្រទេសជាសមាជិកអឺរ៉ុប តំណាងនៃសាកលវិទ្យាល័យ វិទ្យាស្ថាន និងវិស័យឯកជនទាំងអស់នៃប្រទេសទាំងពីរដែលបានចូលរួម និងផ្តល់កិត្តិយសដ៏ថ្លៃថ្លាដល់វេទិកានេះ ដោយជឿជាក់ថា កិច្ចសន្ទនា និងភាពជាដៃគូបន្តរវាងកម្ពុជា និងអឺរ៉ុប នឹងបើកផ្លូវសម្រាប់គម្រោងស្រាវជ្រាវរួម ការផ្លាស់ប្តូរការសិក្សារបស់និស្សិត និងការអន្តរភាវូបនីយកម្ម (internationalization) នៃឧត្តមសិក្សា។ តាមរយៈកិច្ចសហការ និងកិច្ចសន្ទនាគ្នានេះ នឹងអាចបង្កើតតម្លៃរួមសម្រាប់សន្តិភាព ស្ថិរភាព និងការរកឃើញវិទ្យាសាស្ត្រថ្មីៗ ព្រមទាំងផ្តល់ឱកាសកាន់តែច្រើនក្នុងការផ្លាស់ប្តូរនិស្សិត និងការពង្រីកគម្រោងស្រាវជ្រាវរួម ក្នុងគោលដៅអភិវឌ្ឍធនធានមនុស្សដ៏សំខាន់សម្រាប់អនាគតនៃប្រទេសកម្ពុជា។

សូមជម្រាបថា កិច្ចសន្ទនានេះ បានប្រមូលផ្តុំអ្នកតំណាងជាង ១០០នាក់មកពីគ្រឹះស្ថានឧត្តមសិក្សា វិទ្យាស្ថានស្រាវជ្រាវ និងអង្គការវិស័យឯកជនអឺរ៉ុប រួមជាមួយអ្នកតំណាងប្រហែល ២០០ នាក់មកពីគ្រឹះស្ថានឧត្តមសិក្សា និងស្ថាប័នកម្ពុជា។ ការចូលរួមដ៏សម្បូរបែបនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់យើងក្នុងការលើកកម្ពស់ឧត្តមភាពសិក្សា និងការតភ្ជាប់ការអប់រំជាមួយនវានុវត្តន៍ និងឧស្សាហកម្ម៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm