មនុស្សជាង ១០នាក់ស្លាប់ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនៅរដ្ឋធានីប៉ាគីស្ថាន ដោយបង្កើនភាពតានតឹងក្នុងតំបន់

2025/11/12 07:06:16 pm        77

ជនម្នាក់បានបំផ្ទុះគ្រាប់បែកអត្តឃាត បណ្ដាលឱ្យមនុស្សយ៉ាងតិច ១២នាក់ បានស្លាប់ នៅក្នុងរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអង្គារ (១១ វិច្ឆិកា) ដែលបង្ហាញពីកំណើនយ៉ាងតានតឹងនៃអំពើហិង្សាសកម្មប្រយុទ្ធ នៅក្នុងអ្វីដែលរដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាននិយាយថា បានរុញច្រានប្រទេសឱ្យធ្លាក់ទៅក្នុង "ស្ថានភាពនៃសង្រ្គាម"។

បណ្ដារដ្ឋមន្ត្រីនៃរដ្ឋាភិបាលប៉ាគីស្ថាន បានចោទប្រទេសជិតខាងរបស់ខ្លួនគឺអាហ្វហ្គានីស្ថាន ថាមានជាប់ពាក់ព័ន្ធនៅក្នុងការបង្ហូរឈាមនេះ ប៉ុន្តែទីក្រុងកាប៊ុលបានបដិសេធ។ ប៉ាគីស្ថានបានប្តេជ្ញាសងសឹក ប្រសិនបើអាជ្ញាធរអាហ្វហ្គានីស្ថាន បរាជ័យក្នុងការតាមប្រមាញ់ក្រុមសកម្មប្រយុទ្ធ ដែលទទួលខុសត្រូវលើវាយប្រហារទាំងនោះ។

បន្ទាប់ពីការវាយប្រហារ ដែលជាលើកដំបូងក្នុង ១ទសវត្សរ៍ទៅលើជនស៊ីវិលក្នុងទីក្រុងអ៊ីស្លាម៉ាបាដ លោករដ្ឋមន្ត្រីការពារជាតិ Khawaja Muhammad Asif បាននិយាយថា "ប៉ាគីស្ថានស្ថិតក្នុងស្ថានភាពនៃសង្រ្គាម។ ការនាំយកសង្រ្គាមនេះទៅកាន់ទីក្រុងអ៊ីស្លាម៉ាបាដ គឺជាសារមួយពីទីក្រុងកាប៊ុល ជាអ្វីដែលប៉ាគីស្ថានមានអំណាចពេញលេញក្នុងការឆ្លើយតប"។

ក្រុមជីហាដប៉ាគីស្ថានដ៏សំខាន់ ឈ្មោះ Tehreek-e-Taliban Pakistan ឬត្រូវគេស្គាល់ថា ក្រុមតាលីបង់ប៉ាគីស្ថាន បានបដិសេធការជាប់ពាក់ព័ន្ធក្នុងការវាយប្រហារនេះ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗ ក្រុមសកម្មប្រយុទ្ធមួយនេះបានផ្តោតការវាយប្រហាររបស់ពួកគេលើកងកម្លាំងសន្តិសុខ។ យោងតាមក្រុមទីតាំងជម្លោះប្រដាប់អាវុធ និងទិន្នន័យព្រឹត្តិការណ៍ ដែលជាស្ថាប័នតាមដានការវាយប្រហារនានា បានឱ្យដឹងថា ជនស៊ីវិលមិនដែលរងការវាយប្រហារទេក្នុងទីក្រុងអ៊ីស្លាម៉ាបាដ អស់ ១ទស្សវត្សមកហើយ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm