តុលាការកំពូលរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានបន្ថែមរយៈពេលផ្អាកលើសេចក្តីសម្រេចរបស់ចៅក្រមដែលតម្រូវឱ្យរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ផ្គត់ផ្គង់មូលនិធិពេញលេញនូវជំនួយស្បៀងអាហារសម្រាប់ប្រជាជនអាមេរិកដែលមានប្រាក់ចំណូលទាបចំនួន៤២ លាននាក់។ ការបន្ថែមពេលនេះ ក្នុងពេលមានការបិទរដ្ឋាភិបាលសហព័ន្ធ ទោះបីសមាជិកសភាមានចំណាត់ការបញ្ចប់ភាពជាប់គាំងក៏ដោយ។ ចំណាត់ការរបស់តុលាការ អនុញ្ញាតឱ្យរដ្ឋបាលនេះបន្តកាត់ទុកមូលនិធិប្រហែល៤ពាន់លានដុល្លារពីកម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម ដែលត្រូវបានគេស្គាល់ថា SNAP ឬការផ្តល់ប័ណ្ណទទួលអាហារ។

មេធាវីសម្រាប់រដ្ឋបាលនេះ បានប្រាប់ក្រសួងយុត្តិធម៌ថា ការបញ្ចប់ការបិទរដ្ឋាភិបាលនឹងលុបបំបាត់តម្រូវការរបស់ខ្លួនក្នុងការបញ្ឈប់សេចក្តីបង្គាប់របស់ចៅក្រម។
ការបន្ថែមរយៈពេលផ្អាកត្រូវបានកំណត់ឱ្យផុតកំណត់នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា។ កាលពីថ្ងៃច័ន្ទ ព្រឹទ្ធសភាសហរដ្ឋអាមេរិកបានអនុម័តសេចក្តីស្នើច្បាប់មួយ ដែលនឹងបញ្ចប់ការបិទរដ្ឋាភិបាលមានរយៈពេលយូរបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។

ការទំលាយភាពជាប់គាំងរយៈពេលច្រើនសប្តាហ៍មកនេះ បានធ្វើឲ្យបប៉ះពាល់ដល់អត្ថប្រយោជន៍ស្បៀងអាហារសម្រាប់មនុស្សរាប់លាននាក់ ធ្វើឱ្យបុគ្គលិកសហព័ន្ធរាប់សែននាក់គ្មានប្រាក់ឈ្នួល និងបានរារាំងដល់ការធ្វើដំណើរតាមផ្លូវអាកាស។ អត្ថប្រយោជន៍កម្មវិធីជំនួយអាហារូបត្ថម្ភបន្ថែម(SNAP) បានអស់កាលពីដើមខែ ជាលើកទីមួយក្នុងប្រវត្តិសាស្ត្ររយៈពេល៦០ឆ្នាំមកនេះរបស់កម្មវិធី។