តាមការគ្រោងទុក សមាជិកប្រទេសអាស៊ាន លេខាធិការដ្ឋានអាស៊ាន និងទីប្រឹក្សាគម្រោង បានប្រជុំពិភាក្សាជាមួយគណៈកម្មការមុខងារសាធារណៈអូស្រ្តាលី តាមប្រព័ន្ធអនឡាញ ដើម្បីចែករំលែកបទពិសោធ ក៏ដូចជាពិភាក្សារួមគ្នា ក្នុងគោលដៅប្រមូលធាតុចូល និងគំនិតផ្តួចផ្តើមថ្មីៗ ក្នុងការកំណត់រៀបចំ ឬកែសម្រួលសូចនាករ នៅក្នុងផែនការងារ ACCSM ឆ្នាំ២០២៦-២០៣០។
ចំណុចអាទិភាព(ACCSM Priority Area) ទាំងនោះរួមមាន៖ (១)Public Sector Capability, Values, and Leadership (២)Intergrity, Ethics, and Anti-Corruption (៣)Productivity and Innovation។ ទន្ទឹមនេះ គណៈកម្មការមុខងារសាធារណៈអូស្រ្តាលីក៏បាន ចែករំលែកពីបទពិសោធផ្ទាល់ខ្លួនតាមរយៈការធ្វើបទបង្ហាញដែលពាក់ព័ន្ធនឹងចំណុចអាទិភាព(ACCSM Priority Area) ទាំងនេះផងដែរ។
ជាការកត់សម្គាល់ នៅក្នុងបទបង្ហាញរបស់គណៈកម្មការមុខងារសាធារណៈអូស្រ្តាលី បានបង្ហាញការចាប់រអាម្មណ៍ និងគាំទ្រលើគម្រោង «Better Service Delivery» ដែលជាគំនិតផ្តួចផ្តើមរបស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ហើយបានថ្លែងការរំពឹងទុកថានឹងចូលរួមសហការគាំទ្រជាមួយគម្រោងនេះជាបន្តបន្ទាប់៕







