អ្នកដំណើរជាង ១៦០.០០០ នាក់ ឆ្លងកាត់អាកាសយានដ្ឋាន Damascus របស់ប្រទេសស៊ីរី ក្នុងខែតុលា

2025/11/12 09:48:00 pm        92

អាជ្ញាធរអាកាសចរណ៍ស៊ីវិលស៊ីរី បានប្រកាសកាលពីថ្ងៃអង្គារថា អ្នកដំណើរចំនួន ១៦០.០០០ នាក់ បានឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិ Damascus ក្នុងខែតុលា ខណៈដែលប្រទេសនេះ កំពុងស្តារឡើងវិញបន្ទាប់ពីសង្គ្រាមស៊ីវិល។

អាជ្ញាធរបានកត់ត្រាជើងហោះហើរសរុបចំនួន ៨២៨ ក្នុងខែតុលា ដែលរួមមានការចេញដំណើរចំនួន ៨៤.៩៦៥ និងការមកដល់ចំនួន ៧៧.០៧៦។ បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍ចំនួន ១៥ កំពុងប្រតិបត្តិការ នៅអាកាសយានដ្ឋាននេះ ហើយទិដ្ឋាការចំនួន ៤.៩៦៤ ត្រូវបានចេញឲ្យអ្នកដំណើរ នៅពេលមកដល់ក្នុងអំឡុងពេលដូចគ្នា។

ជើងហោះហើរចំនួន ៨២៨ រួមមានជើងហោះហើរអ្នកដំណើរចំនួន ៨០១ ជើងហោះហើរការទូតចំនួន ២០ និងជើងហោះហើរឯកជនចំនួន ៧។

យោងតាមទីភ្នាក់ងារសារព័ត៌មាន SANA ទិន្នន័យនេះ សង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើឲ្យវិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់ប្រទេសស៊ីរី មានដំណើរការឡើងវិញ និងបង្កើនសេវាកម្មរបស់អាកាសយានដ្ឋាន ដែលជាផ្នែកមួយនៃផែនការជាតិ ក្នុងការកែលម្អការទំនាក់ទំនង និងសមត្ថភាពប្រតិបត្តិការ។

អាកាសយានដ្ឋានអន្តរជាតិ Damascus ដែលមានទីតាំងនៅភាគខាងត្បូងនៃរដ្ឋធានីនេះ បានឃើញ សកម្មភាពហោះហើរ ដំណើរការឡើងវិញជាបណ្តើរៗ បន្ទាប់ពីការដួលរលំនៃរបបរបស់លោក បាសា អាល់អាសាដ (Bashar al-Assad) ក្នុងខែធ្នូ ឆ្នាំ ២០២៤៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm