កងកម្លាំងអ៊ុយក្រែន ដកខ្លួនថយក្រោមសម្ពាធរបស់រុស្ស៊ីយ៉ាងខ្លាំងនៅតំបន់ Zaporizhia

2025/11/12 10:04:00 pm        165

មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែនបានទទួលស្គាល់ថា ស្ថានភាពរបស់កងទ័ព «កាន់តែយ៉ាប់យ៉ឺនទៅៗ» នៅក្នុងផ្នែកមួយចំនួននៃតំបន់ Zaporizhia ភាគខាងត្បូង ជាកន្លែងដែលកងកម្លាំងអ៊ុយក្រែន បានដកខ្លួនចេញពីភូមិចំនួនប្រាំ ក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាប្រឆាំងកងទ័ពរុស្ស៊ី។

ព័ត៌មានអំពីឧសគ្គក្នុងតំបន់ Zaporizhia នៅអ៊ុយក្រែនភាគអាគ្នេយ៍ កើតឡើងខណៈរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានរុលចូលជ្រៅទៅក្នុងទីក្រុង Pokrovsk និងទីក្រុង Kupiansk ភាគខាងកើតអ៊ុយក្រែន។

វីដេអូ ដែលបានចេញផ្សាយដោយអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី បង្ហាញពីកងទ័ពរបស់ទីក្រុងមូស្គូ ជិះម៉ូតូ ធ្វើដំណើរក្នុងរថយន្តដែលរងការខូចខាត ហើយបានអង្គុយនៅលើដំបូលរថយន្តយោធា ខណៈពួកគេបានចូលទៅក្នុងទីក្រុង Pokrovsk ។

មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Oleksandr Syrskii បាននិយាយអំពីការប្រយុទ្ធគ្នានៅតំបន់ Zaporizhia កាលពីថ្ងៃអង្គារថា «សត្រូវបានរុលចូលទៅមុខក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងដណ្តើមបានទីតាំងលំនៅឋានចំនួនបីកន្លែង» ។

កងទ័ពអ៊ុយក្រែនបាននិយាយថា បទបញ្ជាឱ្យដកខ្លួនចេញពីភូមិចំនួនប្រាំក្នុងតំបន់ Zaporizhia ត្រូវបានផ្តល់ឱ្យបន្ទាប់ពី «ការបំផ្លិចបំផ្លាញទីជម្រក និងបន្ទាយទាំងអស់» ក្រោយការវាយប្រហារដោយកាំភ្លើងធំរបស់រុស្ស៊ី។ គ្រាប់ផ្លោងប្រមាណ២.០០០គ្រាប់ត្រូវបានបាញ់ទៅលើទីតាំងរបស់អ៊ុយក្រែន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        128
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        121
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        120

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm