លីប៊ីត្រូវបានជំរុញឲ្យបិទមជ្ឈមណ្ឌលឃុំឃាំងជនអន្តោប្រវេសន៍ នៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិ

2025/11/12 03:22:00 pm        51

ប្រទេសលីប៊ី ត្រូវបានជំរុញនៅក្នុងកិច្ចប្រជុំអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ឲ្យបិទមជ្ឈមណ្ឌលឃុំឃាំង ដែលក្រុមសិទ្ធិមនុស្សនិយាយថា ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន ត្រូវបានគេធ្វើទារុណកម្ម រំលោភបំពាន និងជួនកាលត្រូវបានគេសម្លាប់។

រដ្ឋជាច្រើនរួមមានចក្រភពអង់គ្លេស អេស្ប៉ាញ ន័រវែស និងសៀរ៉ាឡេអូន បានលើកឡើងពីការព្រួយបារម្ភនៅក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវអំពីការប្រព្រឹត្តចំពោះជនអន្តោប្រវេសន៍ នៅក្នុងប្រទេសលីប៊ី ដែលជាផ្លូវឆ្លងកាត់ដ៏សំខាន់សម្រាប់ជនជាតិអាហ្វ្រិក ដែលរត់គេចពីជម្លោះ និងភាពក្រីក្រ ទៅកាន់ទ្វីបអឺរ៉ុប។ យោងតាមសំណុំរឿងតុលាការហូឡង់មួយ ជនអន្តោប្រវេសន៍ចំនួន ត្រូវបានឃុំខ្លួន នៅក្នុងឃ្លាំងដោយអ្នកជួញដូរមនុស្ស ជាកន្លែងដែលពួកគេ ត្រូវបានទទួលរងនូវអំពើហិង្សា និងការជំរិតទារប្រាក់។

ឯកអគ្គរដ្ឋទូតន័រវែសលោក Tormod Endresen បានអំពាវនាវឲ្យមានការការពារជនអន្តោប្រវេសន៍ ដែលងាយរងគ្រោះ និងបញ្ចប់ការឃុំឃាំងដោយបំពាន។ ឯកអគ្គរដ្ឋទូតសិទ្ធិមនុស្សរបស់ចក្រភពអង់គ្លេស លោកស្រី Eleanor Sanders ក៏បានលើកឡើងពីការអំពាវនាវនោះដែរ ហើយក៏បានស្វែងរកការចូលដោយគ្មានការរឹតត្បិតសម្រាប់អង្គការសហប្រជាជាតិ និងក្រុមផ្សេងទៀត ទៅកាន់ផ្នូរធំៗនៅក្នុងប្រទេសនេះ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិមួយ បាននិយាយថា សាកសពជនអន្តោប្រវេសន៍មួយចំនួនដែលត្រូវបានរកឃើញនៅក្នុងផ្នូរធំៗ កាលពីដើមឆ្នាំនេះ មានរបួសដោយសារគ្រាប់កាំភ្លើង។

នៅក្នុងលិខិតចំហមួយផ្ញើទៅកាន់អាជ្ញាធរលីប៊ីដែលបានបោះពុម្ពផ្សាយស្របគ្នានឹងការពិនិត្យឡើងវិញរបស់អង្គការសហប្រជាជាតិ ក្រុមសិទ្ធិមនុស្សបានអំពាវនាវឲ្យមានកំណែទម្រង់ ដោយនិយាយថា ក្រុមប្រដាប់អាវុធ កំពុងធ្វើប្រតិបត្តិការដោយគ្មានទោសពៃរ៍ រារាំងតុលាការ និងប្រព្រឹត្តការរំលោភបំពានយ៉ាងទូលំទូលាយ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am