វាយកូនបាល់៖ កីឡាការវាយកូនបាល់កាណាដា Felix Auger-Aliassime បានយកឈ្នះកីឡាករក្រិក Stefanos Tsitsipas នៅវគ្គផ្តាច់ព្រ័ត្រ Rotterdam Open ដើម្បីលើកពានក្នុងក្របខណ្ឌ ATP Tour លើកដំបូងក្នុងអាជីព។ កីឡាករវ័យ ២១ឆ្នាំរូបនេះធ្វើបាន Break-Point តាំងពីហ្គេមទី១ មុននឹងបន្តយកឈ្នះ ៦-៤ និង ៦-២ ប្រើពេល ៧៨នាទីក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។

មុនឡើងមកដល់វគ្គនេះ កីឡាករលំដាប់លេខ ៩ Felix Auger-Aliassime បានយកឈ្នះកីឡាករអង់គ្លេសពីររូបរួចមកហើយរួមមាន Cameron Norrie និង Andy Murray។ Felix មិនដែលឈ្នះ Tsitspas ឡើយក្នុងប្រវត្តិជួបគ្នា ៨លើកកន្លងមក។ យ៉ាងណាក្តី Felix បានចាប់ផ្តើមរដូវកាល ២០២២ នេះបានល្អដោយបានជួយកាណាដាលើកពាន ATP Cup កាលពីខែមករា មុនពេលឈានឡើងដល់វគ្គ ៨នាក់ចុងក្រោយ Grand Slam, Australian Open។ ងាកមកការប្រកួតកម្មវិធីផ្សេងទៀត កីឡាករអាមេរិក Reilly Open បានគ្រងជើងឯក Dallas Open នៅសហរដ្ឋអាមេរិកក្រោយយកឈ្នះមិត្តរួមជាតិ Jenson Brooksby ខណៈដែលកីឡាករណ័រវេយ Casper Ruud គ្រងជើងឯក Argentina Open ក្រោយយកឈ្នះ Diego Schwartzman៕
អត្ថបទ៖នាង សុភាវុធ