ចាន់ រតនា បង្ខំចិត្ត​បិទ​ក្លិប​បណ្ដោះអាសន្ន​ដោយសារ​វិបត្តិ​កូ​វី​-១៩

2021/04/27 09:59:58 am        73

​គុន​ចម្រុះ​៖ អ្នកលេង​គុន​ចម្រុះ​ដ៏​ល្បីឈ្មោះ​របស់​កម្ពុជា ចាន់ រតនា បានសម្រេច​បង្ខំចិត្ត​បិទ​ក្លិប​សិល្បៈរបស់​ខ្លួន​ជា​បណ្ដោះអាសន្ន ដោយសារ​ខ្វះខាត​ចំណូលដើម្បី​ទប់ទល់​ការ​ចំណាយ​លើ​ផ្ទះ​ជួល អំឡុង​ការ​រីក​រាលដាល​ខ្លាំងនៃ​ជំងឺ​កូ​វីដ​-១៩ បច្ចុប្បន្ន។​

​ចាន់ រតនា បាន​បញ្ជាក់​ថា ដោយសារ​គោរព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩ ទើប​ខ្លួន​បង្ខំចិត្ត​បិទ​ក្លិប ហើយ​ការបិទ​ក្លិប​នេះបានធ្វើ​ឲ្យ​លោក​បាត់បង់​ចំណូល ដែល​ទទួលបាន​ពី​ការបង្ហាត់​សិស្ស។ ដូច្នេះ​ខ្លួន​ត្រូវ​ស្វែងរក​ផ្ទះជួល​តម្លៃ​សមរម្យ​រស់នៅ​មួយរយៈ​ពេល​សិន រហូត​ស្ថានភាព​ជំងឺ​ដ៏​កាច​សាហាវ​នេះ​អំណោយផល ទើប​ខ្លួន​រក​កន្លែង​ថ្មីបើក​ក្លិបប​ន្ដ។​ ​មកទល់ពេលនេះ ចាន់​រតនា ពុំទាន់​មាន​លំនៅឋាន​ផ្ទាល់ខ្លួន​នោះទេ ដោយ​គេ​ស្នាក់នៅ​ផ្ទះជួល​មួយកន្លែង​ជាមួយ​គ្រួសារ និង​បើក​ក្លិប​សិល្បៈស្ថិតនៅ​សង្កាត់​បឹងទំពន់​១ ខណ្ឌមាន​ជ័យ ដោយ​ជួល​ក្នុង​មួយខែ​ជាង ៦០០​ដុល្លារ ។ ប៉ុន្ដែ​បច្ចុប្បន្ន​ទីតាំង​នេះ លោក​បានប្រកាស​បិទទ្វា​រហើយ ដោយ​នាំ​ប្រពន្ធ​កូនទៅរក​ផ្ទះជួល​ តម្លៃ​សមរម្យ​រស់នៅ​មួយរយៈ​ពេល​សិន។​

​គួរ​ដឹងថា ចាន់ រតនា គឺជា​កីឡាករ​គុន​ចម្រុះ​ដ៏​ល្បី​មួយរូប​របស់​កម្ពុជា ដែល​តែង​បង្ហាញ​វត្តមាន​លើស​ង្វឿ​ន ONE Championship ខណៈ​ប្រកួត​ចុងក្រោយកាលពី​ចុងឆ្នាំ​២០២០ កន្លងទៅ គេ​បាន​ប្រកួត​ចាញ់​កីឡាករ​ចិន Xie Wei ក្នុង​ព្រឹត្តិការណ៍ ONE: COLLISION COURSE នៅ​ប្រទេស​សិង្ហ​បុរីនៅក្នុង​ទឹកដី​ទី​៣។ រតនា ធ្លាប់​ឡើងស​ង្វៀន​លំដាប់​ពិភពលោក​នេះ ១១​លើក​ខណៈឈ្នះ៣ និង​ចាញ់ ៨ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm