អស្ចារ្យ​..! កីឡាករ​ម៉ិ​ក​ស៊ិ​ក Carlos Ortiz វាយ​មួយ​ឈើ​ចូល​ឡូ​ពីរ​លើក​នៅ​ព្រឹត្តិការណ៍ Phoenix Open

2022/02/14 09:54:04 pm        324

​​វាយកូនគោល៖ ជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​បន្ទាប់ពី​កីឡាករ​វាយកូនគោល​ម៉ិ​ក​ស៊ិ​ក Carlos Ortiz បាន​វាយ​មួយ​ឈើ​ចូល​ឡូ Hole in One ដល់​ទៅ​ពីរ​លើក​ក្នុង​មួយ​ព្រឹត្តិការណ៍ Phoenix Open នៃ​ក្រប​ខណ្ឌ USPGA Tour នៅ​សហរដ្ឋអាមេរិក​។ ​​កន្លងមក​អ្នកធ្វើ​រឿង​នេះ​បាន​គឺ​កីឡាករ​អ៊ីតាលី Francesco Molinari ដែល​វាយ​មួយ​ឈើ​បញ្ចូល​ឡូ​នៅ​ទីលាន TPC Scottdale នា​រដ្ឋ Arizona សហរដ្ឋអាមេរិក​នេះ តែ​ទាំង​ពីរ​លើក​នោះ​មាន​គំលាត​ដល់​ទៅ ៧ឆ្នាំ​។

​ផ្ទុយ​មកវិញជា​រឿង​អស្ចារ្យ​មួយ​ដោយ​កីឡាករ​វ័យ ៣០​ឆ្នាំ​ម៉ិ​ក​ស៊ិ​ក Carlos Ortiz ប្រើ​ពេល​ត្រឹម ២០​ម៉ោង​បាន​វាយ​មួយ​ឈើ​បញ្ចូល​ឡូ​ដល់​ទៅ​ពីរ​លើក​ទៅ​ហើយ ដែល​ធ្វើ​ឱ្យ​ទីលាន​វាយ​កូន​គោល TPC Scottdale ប្រែ​មាន​សំឡេង​ហ៊ោ​កញ្ជ្រៀវ​។ ​​យ៉ាងណាក្តី​មិនមែនជា​រឿង​ថ្មី​ទេ​កាលពី​ឆ្នាំ​១៩៩៧ នៅ​ទីលាន TPC Scottdale នេះដែរ Steve Stricker ក៏​ធ្លាប់​វាយ​មួយ​ឈើ​បញ្ចូល​ឡូ​ពីរ​លើក​ក្នុង​មួយ​ព្រឹត្តិការណ៍​ដែរ​។ ការប្រកួត​កម្មវិធី Phoenix Open បញ្ចប់​ទៅ​ដោយ​កីឡាករ​អាមេរិក Scottie Scheffler ជើងឯក​ក្រោយ​យកឈ្នះមិត្ត​រួម​ជាតិ Patrick Cantlay នៅ​វគ្គ Play-Off បន្ទាប់ពី​អ្នក​ទាំងពីរ​បញ្ចប់​ការប្រកួត​ដោយ​ស្មើគ្នា ១៦អាន់​ឌើ​ផា​។ ​ចំណែក​ឯ Carlos Ortiz បាន​ត្រឹម​បញ្ចប់​ការប្រកួត​ទាំងស្រុង​នៅ​ចំណាត់ថ្នាក់​លេខ ៣៣ ធ្វើបាន​សរុប ៧អាន់​ឌើ​ផា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        76
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        333
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        417

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm