នគរបាលអ៊ុយក្រែនជម្លៀសជនស៊ីវិលទៅកាន់ទីសុវត្ថិភាព ខណៈរុស្ស៊ី បង្កើនការវាយប្រហារតំបន់ជួរមុខ Zaporizhzhia

2025/11/13 12:40:45 am        55

នគរបាល និងក្រុមមនុស្សធម៌ស្ម័គ្រចិត្ត បានជម្លៀសជនស៊ីវិល ២២នាក់ ចេញពីទីក្រុងជួរមុខ Huliaipole និងភូមិដ្ឋានប្រជាពលរដ្ឋជាច្រើនទៀត នៅតំបន់ Zaporizhzhia របស់អ៊ុយក្រែន ពេលដែលមេបញ្ជាការជាន់ខ្ពស់អ៊ុយក្រែន និយាយថា កងកម្លំាងរុស្ស៊ី បានឆ្លៀតយកប្រយោជន៍ពីស្ថានភាពអាកាសធាតុពុំអំណោយផល ដើម្បីរុលចូលកាន់តែជ្រៅទៅក្នុងតំបន់មួយនេះ ។

ព័ត៌មានអំពីឧសគ្គក្នុងតំបន់ Zaporizhia នៅភាគអាគ្នេយ៍អ៊ុយក្រែន កើតឡើងខណៈរុស្ស៊ីបាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់ខ្លួនបានរុលចូលជ្រៅទៅក្នុងទីក្រុង Pokrovsk និងទីក្រុង Kupiansk ស្ថិតនៅភាគខាងកើតអ៊ុយក្រែន។

 វីដេអូ ដែលបានចេញផ្សាយដោយអ្នកសរសេរប្លុកសង្គ្រាមរុស្ស៊ី បង្ហាញពីកងទ័ពរបស់ទីក្រុងមូស្គូ ជិះទោចចក្រយានយន្ត ធ្វើដំណើរតាមរថយន្តដែលរងការខូចខាត ហើយបានអង្គុយនៅលើដំបូលរថយន្តយោធា ខណៈពួកគេបានចូលទៅក្នុងទីក្រុង Pokrovsk ។ 

មេបញ្ជាការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Oleksandr Syrskii បាននិយាយអំពីការប្រយុទ្ធគ្នានៅតំបន់ Zaporizhia កាលពីថ្ងៃអង្គារថា សត្រូវបានរុលចូលទៅមុខក្នុងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា និងដណ្តើមបានទីតាំងលំនៅឋានចំនួន ៣កន្លែង ។

លោកបញ្ជាក់នៅលើបណ្តាញព័ត៌មានសង្គម Telegramថា ស្ថានភាពកាន់តែអាក្រក់ខ្លាំង នៅទីតាំង Oleksandrivka និងទីតាំង Huliaipole ហើយទាហានរបស់លោក កំពុងតែប្រយុទ្ធគ្នាដោយក្លាហាន សម្រាប់ភូមិ ២កន្លែងនៅភាគឦសានទីក្រុង Huliaipole ។

លោកយាយ Kateryna Ishchenko ដែលជាអ្នកជម្លៀសខ្លួនវ័យ ៧៨ឆ្នាំម្នាក់ និយាយថា លោកយាយបានឮថា កងកម្លាំងរុស្ស៊ី បានរុលចូលមកជិតភូមិ Uspenivka ។

នគរបាល និងក្រុមស្ម័គ្រចិត្ត បានជម្លៀសមនុស្សចាស់ និងជនស៊ីវិលមិនអាចធ្វើដំណើរបាន ក្នុងនោះ ក្រុមស្ម័គ្រចិត្ត បានព្រមានពីការគំរាមកំហែងនៃការវាយប្រហារដោយយានដ្រូន អំឡុងពេលប្រតិបត្តិការជម្លៀសខ្លួននេះ ។

ក្រុមអាជ្ញាធរក្នុងស្រុក និយាយថា មនុស្សប្រហែល ៥០០នាក់ បន្តស្នាក់នៅក្នុងទីក្រុង Huliaipole ដែលកាលពីមុនសង្រ្គាម មានពលរដ្ឋរស់នៅជិត ១៥.០០០នាក់ ហើយពុំមានក្មេងៗសេសសល់នៅក្នុងទីក្រុងមួយនេះឡើយ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm