ប្រធានផ្នែកជំនួយមនុស្សធម៌ លោក Tom Fletcher កាលពីថ្ងៃអង្គារ បានរៀបចំអ្វីដែលលោកហៅជា «ការពិភាក្សាលក្ខណៈស្ថាបនា» ជាមួយប្រមុខកងទ័ពស៊ូដង់ លោក Abdel Fattah Al-Burhan ដើម្បីធានាថាជំនួយសង្គ្រោះជីវិតទៅដល់គ្រប់ទិសទីនៃប្រទេសដែលរងការបំផ្លិចបំផ្លាញដោយសង្គ្រាមនេះ។
ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ សង្គ្រាមរវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងធ្វើឲ្យមនុស្សជិត ១២លាននាក់ ផ្លាស់ទីលំនៅ ដែលបង្កើតជាវិបត្តិមនុស្សធម៌ដ៏ធំបំផុតមួយរបស់ពិភពលោក។

លោក Fletcher បានថ្លែងថា៖«ខ្ញុំសូមស្វាគមន៍ចំពោះការសន្ទនាក្នុងន័យស្ថាបនា ដែលខ្ញុំបានធ្វើឡើង ជាមួយប្រមុខកងទ័ពលោក Abdel Fattah al-Burhan Burhan ដោយមានគោលបំណងធានាថា យើងអាចបន្តធ្វើប្រតិបត្តិការគ្រប់ទីកន្លែងទូទាំងប្រទេសស៊ូដង់ ដើម្បីផ្តល់ជូនតាមរបៀបអព្យាក្រឹត ឯករាជ្យ និងមិនលម្អៀងសម្រាប់អ្នកទាំងអស់ដែលត្រូវការការគាំទ្របន្ទាន់ពីអន្តរជាតិ។
ការអត្ថាធិប្បាយរបស់មន្ត្រីអង្គការសហប្រជាជាតិ បានកើតឡើង បន្ទាប់ពីលោក បានជួបជាមួយលោក Burhan នៅទីក្រុង Port Sudan ដែលជារដ្ឋធានីពិតប្រាកដ ចាប់តាំងពីសង្គ្រាមនេះ បានចាប់ផ្តើម៕
