យោធាអាមេរិកពិចារណាសង់មូលដ្ឋាន សម្រាប់មនុស្ស ១០.០០០នាក់ នៅក្បែរហ្កាហ្សា ដោយគ្មានកងទ័ព

2025/11/13 01:27:46 am        62

យោធាអាមេរិកកំពុងត្រិះរិះថា តើត្រូវសាងសង់មូលដ្ឋានបណ្ដោះអាសន្នដែលអាចផ្ដល់ជម្រកជ្រកកោនដល់មនុស្ស ១០.០០០នាក់ នៅជិតតំបន់ហ្កាហ្សាស្ទ្រីបដែរ ឬអត់ ដោយនេះគឺជាផ្នែកនៃការជំរុញរបស់ខ្លួនឲ្យមានកងកម្លាំងរក្សាស្ថិរភាពមកពីប្រទេសផ្សេងទៀត ដើម្បីតាមដានបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

បើយោងតាមសំណើសុំព័ត៌មានដែលបានផ្ញើទៅកាន់អ្នកម៉ៅការដែលទទួលបានសិទ្ធិ និងត្រូវបានឃើញដោយសារព័ត៌មាន Bloomberg News បានឲ្យដឹងថា កងទ័ពជើងទឹកកំពុងស្វែងរកការប៉ាន់ប្រមាណតម្លៃពីបញ្ជីក្រុមហ៊ុន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាមុន ដើម្បីសាងសង់ «មូលដ្ឋានប្រតិបត្តិការយោធាបណ្តោះអាសន្នទ្រទ្រង់ខ្លួនឯង ដែលអាចគាំទ្របុគ្គលិក ១០.០០០នាក់ និងផ្តល់ទំហំការិយាល័យ ១០.០០០ហ្វីតការ៉េ (ប្រមាណជា ៩២៩ម៉ែត្រការ៉េ) សម្រាប់រយៈពេល ១២ខែ»។

សំណើសុំព័ត៌មាននេះ កំណត់លទ្ធភាពនៃទីតាំងនេះថា ជាទីតាំង «នៅជិតតំបន់ហ្កាហ្សា ប្រទេសអ៊ីស្រាអែល»។ បើយោងតាមបុគ្គល ២នាក់ ដែលដឹងពីបញ្ហា និងដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារជាការពិភាក្សាសម្ងាត់ បានឲ្យដឹងថា វាត្រូវបានផ្ញើនៅថ្ងៃទី៣១ ខែតុលា។ ការឆ្លើយតបគ្រោងនឹងមាននៅថ្ងៃទី៣ ខែវិច្ឆិកា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបាននិងកំពុងស្វែងរកការគាំទ្រពីអន្តរជាតិ សម្រាប់សំណើបញ្ជូនកងទ័ពបរទេសទៅកាន់តំបន់ហ្កាហ្សា ដើម្បីជួយធានាបទឈប់បាញ់ដ៏ផុយស្រួយ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលបានចុះហត្ថលេខាកាលពីខែមុន។

កងទ័ពទាំងនោះ ដែលត្រូវបានគេដាក់ឈ្មោះថា កងកម្លាំងរក្សាស្ថិរភាពអន្តរជាតិ ឬ ISF នឹងធ្វើការជាមួយអ៊ីស្រាអែល និងអេហ្ស៊ីប ដើម្បីធានាសន្តិសុខដល់ដែនដីនោះ និងដើម្បីអាចឲ្យមានកិច្ចប្រឹងប្រែងកសាងឡើងវិញ បន្ទាប់ពីមានសង្រ្គាមជាង ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm