កម្ពុជារៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកល សម្រាប់ជាទុនរៀបចំគោលនយោបាយហិរញ្ញវត្ថុផ្សេងៗ

2025/11/13 01:51:19 am        238

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា រៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកលជាលើកដំបូង ដើម្បីចែករំលែកព័ត៌មានអំពីស្ថានភាពទីផ្សារ និងសេដ្ឋកិច្ច សកល បញ្ហាប្រឈម ទស្សនៈវិស័យទីផ្សារសកល និងទិសដៅទីផ្សារហិរញ្ញវត្ថុនាពេលអនាគត សម្រាប់ជាទុនរៀបចំគោលនយោបាយ ហិរញ្ញវត្ថុផ្សេងៗ។

​ឯកឧត្តម រ័ត្ន សុវណ្ណនរ: ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិតទេសាភិបាល លើក ឡើងនៅក្នុងវេទិកាទីផ្សារហិរញ្ញវត្ថុសកល ក្រោមប្រធានបទ "ហានិភ័យសកល និងទស្សនវិស័យទីផ្សារ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរ បរិបទពិភពលោក” នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថា វេទិកានេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ សម្រាប់ធនាគារជាតិនៃកម្ពុជា ព្រោះវាជាលើកទីមួយ ដែលនេះជាលើកដំបូង ដែលមានការអញ្ជើញចូលរួមពីអ្នកបង្កើតគោលនយោបាយ អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងទ្រព្យសម្បត្តិសកល ដើម្បីស្វែងរកចម្លើយដែលអាចអនុវត្ត បានចំពោះហានិភ័យ និងទស្សនវិស័យទីផ្សារសកល។

ក្នុងវេទិកានេះដែរ ឯកឧត្តម បានលើកឡើងជាសង្ខេបពីបរិបទក្នុងស្រុកថា កម្ពុជាគឺមានសេដ្ឋកិច្ចតូច និងបើកចំហ តែមាន ការប្រុងប្រយ័ត្ន ចំពោះការផ្លាស់ប្តូរទិដ្ឋភាពហិរញ្ញវត្ថុសកល។ សេដ្ឋកិច្ចកម្ពុជា ត្រូវបានព្យាករថា នឹងពង្រីកក្នុងកម្រិតមធ្យមនៅក្នុងឆ្នាំ២០២៥នេះ ដែលឆ្លុះបញ្ចាំងពីការថមថយ ដោយពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងភាពតានតឹងតាមព្រំដែន ខណៈដែល វិស័យកាត់ដេរ និងទេសចរណ៍ ត្រូវបានរំពឹងថា នឹងមានកម្រិតមធ្យម បន្ទាប់ពីមានកំណើនខ្លាំងក្នុងឆមាសទី១នៃឆ្នាំនេះ ខណៈវិស័យសំណង់ និងកសិកម្ម បន្តបង្ហាញពីភាពធន់។ កំណើនទាំងនេះនៅតែរឹងមាំក្នុងរង្វង់ ៥ ភាគរយ ដែលគាំទ្រដោយការធ្វើពិពិធកម្ម ផលិតកម្ម និងមូលដ្ឋានកសិកម្មដ៏រឹងមាំ ខណៈអតិផរណា និងអត្រាប្តូរប្រាក់នៅតែមានស្ថេរភាព ដោយផ្តល់នូវមូលដ្ឋានគ្រឹះម៉ាក្រូ សេដ្ឋកិច្ចដ៏ល្អ សម្រាប់ការងើបឡើងវិញនាពេលអនាគត។

ឯកឧត្តម លើកឡើងបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជានៅតែប្រឈមមុខនឹងហានិភ័យពីខាងក្រៅ ដោយ សារតែសមាហរណកម្ម ដែលកំពុងរីកចម្រើនទៅក្នុងសេដ្ឋកិច្ចពិភពលោក ធ្វើឱ្យវាកាន់តែមានភាព រសើបចំពោះការអភិវឌ្ឍន៍ហិរញ្ញវត្ថុ អន្តរជាតិ។ ដូច្នេះការយល់ដឹងអំពីសក្ដានុពលទីផ្សារសកល លំហូរមូលធន ការផ្លាស់ប្តូរអត្រាការប្រាក់ និងអារម្មណ៍វិនិយោគិន គឺមិន អាចខ្វះបាន សម្រាប់ការបង្កើតគោលនយោបាយ ស្ថិរភាពផ្នែកហិរញ្ញវត្ថុ និងកំណើនប្រកបដោយនិរន្តរភាពរយៈពេលវែង ជាក់ស្តែង ការរៀបចំវេទិកាទីផ្សារហិរញ្ញវត្ថុសកលនាពេលនេះ គឺមានគោលបំណង ដើម្បីចែករំលែកព័ត៌មាន អំពីស្ថានភាពទីផ្សារ និងសេដ្ឋកិច្ច សកល បញ្ហាប្រឈម ទស្សនៈវិស័យទីផ្សារសកល និងទិសដៅទីផ្សារហិរញ្ញវត្ថុនាពេលអនាគត ក្រោមកិច្ចពិភាក្សាអំពីអ្វីដែលនៅខាង មុខសម្រាប់ទីផ្សារសកល? “What Lies Ahead for Global Markets?” ដែលវាគ្មិននឹងជជែកវែកញែកអំពីយុទ្ធសាស្រ្តវិនិយោគ សម្រាប់ជាទុនដល់អ្នកចូលរួម អាចធ្វើការសម្រេចចិត្តឱ្យបានកាន់តែប្រសើរឡើង៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        198
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        99
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        212

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm