នៅថ្ងៃពុធនេះ រថយន្តក្រុមកាកបាទក្រុមហមអន្តរជាតិ បានធ្វើដំណើរឆ្លងកាត់ទីក្រុងហ្កាហ្សា ពេលដែលពួកគេត្រៀមចូលទៅកាន់សង្កាត់មួយនៅមិនឆ្ងាយប៉ុន្មានពីខ្សែបន្ទាត់លឿង ដើម្បីស្វែងរកសាកសពចំណាប់ថ្នូរអ៊ីស្រាអែល ។
ក្រុមជីវពលហាម៉ាស ត្រូវបានគេមើលឃើញនៅតាមផ្លូវ ជាមួយគ្រឿងចក្រ និងគ្រឿងចក្រធន់ធ្ងន់ដទៃទៀត ។

ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូររស់ ២០នាក់ចុងក្រោយដែលជាប់ខ្លួននៅតំបន់ហ្កាហ្សា និងសាកសពចំណាប់ថ្នូរស្លាប់ ២៤នាក់ ចាប់តាំងពីបទឈប់បាញ់ជាមួយអ៊ីស្រាអែល បានចូលជាធរមាន កាលពីថ្ងៃទី ១០ ខែតុលា ។ សាកសពសេសសល់ ៤នាក់ផ្សេងទៀត បន្តនៅក្នុងតំបន់ហ្កាហ្សា ។
កងកម្លាំងអ៊ីស្រាអែល ដាក់ផ្ទាំងស៊ីម៉ង់ត៍ពណ៌លឿងធំៗ ដើម្បីកំណត់ខ្សែបន្ទាត់ដកទ័ព ហើយនិងបង្កើតហេដ្ឋារចនាសម្ព័ន្ធនៅផ្នែកម្ខាងនៃតំបន់ហ្កាហ្សាដែលទាហានរបស់ពួកគេគ្រប់គ្រង ។
ដំណាក់កាលបន្ទាប់នៃផែនការឈប់បាញ់ នឹងមើលឃើញអ៊ីស្រាអែលដកទ័ពបន្ថែមទៀតចេញពីខ្សែបន្ទាត់លឿង ដែលព្រមព្រៀងក្រោមផែនការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយនឹងបង្កើតអាជ្ញាធរអន្តរកាល ដើម្បីគ្រប់គ្រងតំបន់ហ្កាហ្សា ការបង្កើតកងកម្លាំងសន្តិសុខពហុជាតិគ្រប់គ្រងបន្តពីយោធាអ៊ីស្រាអែល ការរំសាយអាវុធក្រុមហាម៉ាស និងការចាប់ផ្តើមសាងសង់តំបន់ហ្កាហ្សាឡើងវិញ ៕

