រដ្ឋមន្រ្តីសុខាភិបាល «ដើម្បីជំរុញល្បឿនការគ្របដណ្តប់សុខភាពជាសកល ទាំងសេវាឯកជន និងសាធារណៈ ត្រូវតែបន្តខិតខំបង្ខិតជិតគ្នា ឈរលើស្តង់ដារសេវាថែទាំព្យាបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ដែលនេះស្ថិតក្នុងអាទិភាពចម្បងរបស់សុខាភិបាល»

2025/11/13 02:12:25 am        181

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីសុខភាពបន្តពូជ និងសិទ្ធឆ្នាំ២០២៥-២០៣០ និងនិយាមបែបបទប្រតិបត្តិ សម្រាប់បង្ការការចម្លងមេរោគអេដស៍ ស្វាយ និងរលាកថ្លើម ប្រភេទបេ ពីម្តាយទៅកូនក្នុងសេវាឯកជន»។

យុទ្ធសាស្ត្រជាតិស្តីពីសុខភាពផ្លូវភេទ និងបន្តពូជ និងសិទ្ធនៅកម្ពុជា ២០២៥-២០៣០ គឺជាយុទ្ធសាស្ត្រទី៤ ដែលក្រសួងសុខាភិបាលរៀបចំ ឡើងដោយហ្មត់ចត់ និងគ្រប់ជ្រុងជ្រោយផ្អែកលើទិន្នន័យច្បាស់លាស់របស់ប្រទេសកម្ពុជា និងស្ថាប័នអន្តរជាតិនានា ដូចជា WHO និងUNFPA។ ដើម្បីជំរុញឱ្យបានវឌ្ឍនភាពកាន់តែប្រសើរឡើង សុខភាពផ្លូវភេទ បន្តពូជ និងសិទ្ធិ និងបង្ការការឆ្លងរាលដាលនៃជំងឺឆ្លង តាមរយៈការអនុវត្តយុទ្ធសាស្ត្រជាតិ សម្រាប់សុខភាពបន្តពូជ សុខភាពផ្លូវភេទនេះ បានចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើង នូវស្ថានភាពសុខភាពផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិ និងសុខភាពមាតា ទារក និងកុមារជាបន្តបន្ទាប់។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានគូសរំលេចចំណុចសំខាន់ ៖ ១) យកផែនការនេះឱ្យទៅជាសកម្មភាព កំណត់ពេលវេលាច្បាស់លាស់ក្នុងការអនុវត្ត ម្តងហើយម្តងទៀត ហើយមានការវាស់វែងឱ្យបាន ២) ធ្វើការការពារមួយ មិនមែនតែសុខាភិបាល ជាការការពារជាសហគមន៍ ៣) សហការណ៍គ្នា ដោយជិតស្និត ដោយការខិតខំមុះមុត ក្នុងភារកិច្ចរៀងៗខ្លួន ៤) ត្រូវស្តាប់ និងគាំទ្រដល់ប្រជាពលរដ្ឋគោលដៅចំពោះ ស្រ្តី ស្វាមី និងយុវវ័យ តើគាត់មានតម្រូវការជាក់ស្តែងអ្វីខ្លះ ៥) ពង្រឹងលើឯកជនភាព ការជឿទុកចិត្ត ភាពសេចក្តីថ្លៃថ្នូរ ជាពិសេសកុំឱ្យមានការរើសអើស។ ស្រ្តីម្នាក់ៗ នឹងទទួលបានសេវាសម្រាលមានសុវត្ថិភាព យុវជននឹងទទួលបានសេវាព័ត៌មានដែលចង់បាន ហើយប្រជាពលរដ្ឋនឹងរស់នៅដោយក្តីរីករាយក្នុងសហគមន៍។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ យុទ្ធសាស្ត្រជាតិនេះ នឹងឆ្ពោះទៅរកការអនុវត្តដោយផ្តោតលើ វិធីសាស្ត្រផ្អែកលើសិទ្ធិ និងយេនឌ័រ ដើម្បីធានាថា គ្មាននរណាម្នាក់ត្រូវបានទុកចោល ដោយធានានូវ "សិទ្ធិ និងជម្រើស" តាមរយៈអាទិភាពយុទ្ធសាស្ត្រចំនួន ៩ ដែលយុទ្ធសាស្រ្តនេះបានកំណត់ឡើងរួមមាន ៖

១. កែលម្អភាពភាពប្រសើរឡើង ប្រកបដោយ ប្រសិទ្ធភាព សុវត្ថិភាព និងផ្តោតលើការថែទាំអ្នកជំងឺ។ 

២. ជំរុញធនធានមនុស្សសុខាភិបាល ដែលស័ក្តិសមនឹងតម្រូវការ ត្រូវចូលរួមធ្វើឱ្យមានគុណភាព ប្រសិទ្ធភាព និងក្រមសីលធម៌វិជ្ជាជីវៈ។

៣. ពង្រឹងប្រព័ន្ធបញ្ជូនដែលត្រឹមត្រូវ រឹងមាំល្អ និងទាន់ពេលវេលា ដើម្បីធានាបាននូវការបម្រើសេវាប្រកបដោយគុណភាព។

៤. ដោះស្រាយបញ្ហាទំនៀមទម្លាប់ យេនឌ័រ គោលនយោបាយ និងការអនុវត្តសង្គម ដែលគ្រោះថ្នាក់ តាមរយៈការពង្រឹងការគ្រប់គ្រង រដ្ឋបាល។

៥. ភាពជាម្ចាស់ក្នុងសហគមន៍ ដោយមានការចូលរួមជាមួយប្រព័ន្ធសុខាភិបាល និងការឆ្លើយតបទៅនឹងតម្រូវការ ដើម្បីពង្រឹងការផ្គត់ផ្គង់ និងតម្រូវការសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសិទ្ធិ។

៦. លុបបំបាត់របាំងហិរញ្ញវត្ថុ ក្នុងការចូលទៅដល់សេវាថែទាំសុខភាព ឆ្ពោះទៅរកការសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល (UHC)។ 

៧. កែលម្អភាពអាចរកបាននៃឱសថបរិក្ខារ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ។

៨. លើកកម្ពស់ និងពង្រឹងទិន្នន័យសម្រាប់ការស្រាវជ្រាវ នវានុវត្តន៌ ការតាមដានត្រួតពិនិត្យ និងការរៀនសូត្រ។ 

៩. លើកកម្ពស់អភិបាលកិច្ច ប្រកបដោយបរិយាបន្នការគ្រប់គ្រងដោយរួមបញ្ចូល និងពង្រឹងភាពជាដៃគូ។

ពិធីនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោក លោកស្រីអញ្ជើញមកពីរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាល និងដៃគូអភិវឌ្ឍ តំណាងអង្គការសុខភាពពិភពលោក សាកលវិទ្យាល័យ, UNFPA និងវិស័យឯកជន សរុប២៤៥នាក់ ព្រមទាំងតាមប្រព័ន្ធ Zoom នូវមន្ទីរពេទ្យបង្អែកស្រុក ខេត្ត , ប្រធានផ្នែកប្រពោធនកម្ម, ផ្នែកថែទាំទារក, ជំងឺកុមារ, ផ្នែកសម្ពព និងមណ្ឌលសុខភាព វិស័យឯកជន សរុបចំនួន ១៧៧០នាក់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm