ចំនួនមនុស្សស្លាប់ពីហេតុការណ៍លិចទូកអន្តោប្រវេសន៍នៅជិតតំបន់ឆ្នេរប្រទេសថៃ-ម៉ាឡេស៊ី បានកើនឡើងដល់ ៣០នាក់នៅថ្ងៃពុធនេះ ប៉ុន្តែក្រុមមន្រ្តីនិយាយថា ពួកគេមិនបោះបង់ចោលក្តីសង្ឃឹមនោះទេ ក្នុងការស្វែងអ្នកនៅរស់ នៅថ្ងៃទី ៥នៃប្រតិបត្តិការរុករករបស់ពួកគេ ។
នៅថ្ងៃនេះដែរ ក្រុមមន្រ្តីរុករក និងជួយសង្រ្គោះ នៅកោះ Langkawi ប្រទេសម៉ាឡេស៊ី បានរកឃើញសាកសពមនុស្ស ២នាក់បន្ថែមទៀត ក្រោយទូកដឹកជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានលិច ។
មនុស្ស ១៤នាក់ ត្រូវបានជួយសង្រ្គោះទាំងនៅរស់ មកទល់នឹងពេលនេះ ចាប់តាំងពីទូកបានលិចកាលពីសប្តាហ៍មុន ជិតកោះ Tarutao របស់ប្រទេសថៃ ខណៈពេលព្យាយាមធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ី ។

ក្រុមមន្រ្តីនិយាយថា ទូកមួយគ្រឿងនេះ បានដឹកជនអន្តោប្រវេសន៍គ្មានឯកសារប្រហែល ៧០នាក់ ដែលភាគច្រើននៃពួកគេ មកពីសហគមន៍រ៉ូហ៊ីងយ៉ាដែលត្រូវបានធ្វើទុក្ខបុកម្នេញរបស់មីយ៉ាន់ម៉ា ។
ស្របពេលដែលប្រតិបត្តិការរុករក និងជួយសង្រ្គោះ ចាប់ផ្តើមឡើងវិញនៅថ្ងៃពុធនេះ ក្រោមស្ថានភាពរលកសមុទ្រខ្លាំង និងភ្លៀងធ្លាក់នោះ រដ្ឋមន្រ្តីមាតុភូមិម៉ាឡេស៊ីលោក Saifuddin Nasution Ismail និយាយថា ការផ្តោតសំខាន់របស់ពួកយើងនាពេលឥឡូវនេះ គឺស្វែងរកអ្នកដែលនៅរស់ ។ អាទិភាពគឺត្រូវសង្រ្គោះអាយុជីវិតសិន រាល់ជីវិតសុទ្ធតែមានតម្លៃទាំងអស់ ៕
