លោក Trump ស្នើឲ្យប្រធានាធិបតីអ៊ីស្រាអែលលើកលែងទោសលោក Netanyahu នៅក្នុងលិខិត

2025/11/13 03:34:52 am        112


ការិយាល័យរបស់ប្រធានាធិបតីអ៊ីស្រាអែល នាថ្ងៃពុធ (ទី១២ ខែវិច្ឆិកា) នេះ បានឲ្យដឹងថា លោក Isaac Herzog បានទទួលលិខិតពីប្រធានាធិបតីអាមេរិក លោក Donald Trump ដែលជំរុញឲ្យលោកពិចារណាផ្តល់ការលើកលែងទោសដល់នាយករដ្ឋមន្រ្តី លោក Benjamin Netanyahu។

លោក Netanyahu បាននិងកំពុងប្រឈមជាមួយការកាត់ក្តីសំណុំរឿងពុករលួយយូរមកហើយ ហើយលោក Trump បានស្នើឲ្យមានការលើកលែងទោសម្តងហើយម្តងទៀត សម្រាប់សម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក។ លោក Netanyahu បដិសេធការចោទប្រកាន់នេះ ហើយបានផ្ដល់ចម្លើយពីភាពគ្មានទោស។

នៅក្នុងលិខិតដែលត្រូវបានចែករំលែកដោយការិយាល័យរបស់លោក Herzog លោក Trump បានសរសេរថា៖ «ទោះបីជាខ្ញុំគោរពទាំងស្រុងនូវឯករាជ្យភាពនៃប្រព័ន្ធយុត្តិធម៌អ៊ីស្រាអែល និងនីតិវីធីរបស់វា ក៏ខ្ញុំជឿថា ដំណើរការផ្លូវច្បាប់ប្រឆាំងនឹង Bibi (លោក Netanyahu) ដែលបានធ្វើការជាមួយខ្ញុំអស់រយៈពេលជាយូរមកហើយ ក្នុងនោះរួមទាំងប្រឆាំងនឹងសត្រូវដ៏ស្វិតស្វាញរបស់អ៊ីស្រាអែល គឺអ៊ីរ៉ង់ ជាការកាត់ទោសនយោបាយ និងអយុត្តិធម៌»។

ការិយាល័យនេះបានបញ្ជាក់ថា នរណាម្នាក់ដែលស្វែងរកការលើកលែងទោសពីប្រធានាធិបតី ត្រូវតែដាក់សំណើជាផ្លូវការស្របតាមនីតិវិធីដែលត្រូវបានបង្កើតឡើង។ ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោក Trump នៅប្រទេសអ៊ីស្រាអែល កាលពីខែតុលា លោកក៏បានជំរុញឲ្យលោក Herzog លើកលែងទោសដល់នាយករដ្ឋមន្ត្រី នៅក្នុងសុន្ទរកថាទៅកាន់សភា ក្នុងទីក្រុង Jerusalem ផងដែរ។

គួរបញ្ជាក់ថា លោក Netanyahu ត្រូវបានចោទប្រកាន់ក្នុងឆ្នាំ២០១៩ ក្នុងសំណុំរឿងចំនួន ៣ រួមទាំងបទចោទ ដែលថា បានទទួលអំណោយជិត ៧០០.០០០សេកែល (២១០.០០០ដុល្លារ) ពីពាណិជ្ជករ ក្នុងនោះរួមមានទាំងស្រាសំប៉ាញ និងស៊ីហ្គាផងដែរ៕

អត្ថបទដែលទាក់ទង

ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        2
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        37
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        69

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm