លោក Rubio ច្រានចោលការរិះគន់លើការវាយប្រហាររបស់អាមេរិក នៅការ៉ាអ៊ីប ក្នុងកិច្ចប្រជុំ G7

2025/11/13 03:57:00 pm        215

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធ (១២ វិច្ឆិកា) បានរុញច្រានប្រឆាំងនឹងការរិះគន់ពីសម្ព័ន្ធមិត្តមួយចំនួនរបស់អាមេរិក ជុំវិញភាពស្របច្បាប់នៃការវាយប្រហាររបស់យោធាទីក្រុងវ៉ាស៊ីនតោន នៅតំបន់ការ៉ាអ៊ីប ដោយនិយាយថា ភាគីអឺរ៉ុបពុំមានសិទ្ធិកំណត់លើមធ្យោយការពារសន្តិសុខជាតិរបស់ទីក្រុងវ៉ាស៊ីនតោនឡើយ។

លោក Rubio បានចូលរួមកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសទាំងប្រាំពីរនៃក្រុម G7 នៅក្នុងតំបន់ Niagara របស់កាណាដា ជាទីដែលកិច្ចពិភាក្សាផ្តោតលើសង្គ្រាមនៅអ៊ុយក្រែន និងហ្កាហ្សា ប៉ុន្តែប្រទេសមួយចំនួនដែលមានវត្តមាន បានលើកឡើងពីក្ដីបារម្ភរបស់ខ្លួនលើការវាយប្រហាររបស់អាមេរិក ប្រឆាំងនឹងទូកដែលរដ្ឋបាលលោកប្រធានាធិបតី Donald Trump និយាយថា កំពុងដឹកគ្រឿងញៀន។

រហូតមកដល់ពេលនេះ យោធាអាមេរិកបានធ្វើការវាយប្រហារយ៉ាងតិច ១៩ដងមកហើយ ប្រឆាំងនឹងនាវាដែលសង្ស័យថាដឹកគ្រឿងញៀននៅតំបន់ការ៉ាអ៊ីប និងនៅក្រៅឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃអាមេរិកឡាទីន ដោយបានសម្លាប់មនុស្សជិត ៨០នាក់។ នៅពេលចាប់ផ្តើមនៃកិច្ចប្រជុំ G7 លោករដ្ឋមន្ត្រីការបរទេសបារាំង Jean-Noel Barrot បានរិះគន់ថា ការវាយប្រហារនេះ "បំពានច្បាប់អន្តរជាតិ" និងកំពុងមានការព្រួយបារម្ភចំពោះទឹកដីរបស់បារាំង នៅក្នុងតំបន់នោះ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានមុនពេលចាកចេញពីកាណាដា លោក Rubio និយាយថា ពុំមាននរណាម្នាក់បានលើកប្រតិបត្តិការនេះទៅពិភាក្សាជាមួយលោកទេនៅក្នុងជំនួប G7 ប៉ុន្តែលោកបានការពារប្រតិបត្តិការនេះថា សុទ្ធតែជាគោលដៅ “ពួកភេរវករគ្រឿងញៀន” ដោយបន្ថែម គ្រឿងញៀនទាំងនោះក៏ត្រូវដឹកជញ្ជូនតាមរយៈវ៉េណេស៊ុយអេឡាទៅកាន់អឺរ៉ុបផងដែរ ដូច្នេះសហរដ្ឋអាមេរិក គួរតែទទួលបានការអរគុណសម្រាប់រឿងនេះ។

ប្រមុខការទូតរបស់ទីក្រុងវ៉ាស៊ីនតោនរូបនេះសង្កត់ធ្ងន់ថា៖ "សហភាពអឺរ៉ុប ពុំអាចចេះតែកំណត់ថាតើច្បាប់អន្តរជាតិជាអ្វីនោះទេ ហើយប្រាកដណាស់ថា ពួកគេក៏មិនអាចកំណត់ពីមធ្យោបាយដែលសហរដ្ឋអាមេរិក ការពារសន្តិសុខជាតិរបស់ខ្លួនបាននោះដែរ"៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm