ប្រព័ន្ធផ្សព្វផ្សាយពិភពលោករាយការណ៍ពីភាពតានតឹងរវាងថៃ-កម្ពុជា ក្រោយថៃបាញ់សម្លាប់ពលរដ្ឋកម្ពុជាម្នាក់

2025/11/13 09:02:55 am        104

សារព័ត៌មានធំៗជាច្រើនលើពិភពលោកបានចុះផ្សាយព្រោងព្រាតពីភាពតានតឹងថ្មីបង្កឡើងដោយភាគីថៃលើកម្ពុជា ក្រោយមានសេចក្ដីរាយការណ៍ថាទាហានថៃបានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជានៅព្រំដែននៃប្រទេសទាំងពីរ។  

សារព័ត៌មាន NHK WORLD របស់ជប៉ុន បានរាយការណ៍អំពីក្រសួងការពារជាតិកម្ពុជា និយាយថា កងទ័ពថៃបានបើកការបាញ់ប្រហារនៅតំបន់ព្រំដែនកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបានសម្លាប់ជនស៊ីវិលម្នាក់ និង៣នាក់ផ្សេងទៀតរងរបួស។

លោកនាយករដ្ឋមន្ត្រីកម្ពុជា Hun Manet បានថ្កោលទោសថៃនៅលើបណ្តាញសង្គម ដោយនិយាយថា ការវាយប្រហារនេះបានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។ លោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ។

សារព័ត៌មាន ប្រចាំថ្ងៃ Newsday របស់អាមេរិក ដកស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីកម្ពុជាដោយនិយាយថា អ្នកភូមិម្នាក់ត្រូវបានសម្លាប់ខណៈការបាញ់ប្រហារបានផ្ទុះឡើងកាលពីថ្ងៃពុធតាមបណ្តោយព្រំដែនដ៍តានតឹងជាមួយថៃ ខណៈបទឈប់បាញ់សម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានបញ្ចប់ការប្រយុទ្ធគ្នារយៈពេលប្រាំថ្ងៃរវាងប្រទេសទាំងពីរហាក់ដូចជាកំពុងដួលរលំ។  

ជាមួយគ្នានោះ សារព័ត៌មាន Anadolu Agency របស់ទួរគី បានរាយការណ៍ថា ជនស៊ីវិលកម្ពុជាប្រាំនាក់បានរងរបួសកាលពីថ្ងៃពុធដោយការបាញ់ប្រហារតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីភាគីថៃបានផ្អាកកតិកាសញ្ញាសន្តិភាព។

ចំណែក សារព័ត៌មាន Washington Postរបស់អាមេរិក ក៏រាយការណ៍ផងដែរថា អ្នកភូមិម្នាក់ត្រូវបានសម្លាប់នៅពេលការបាញ់ប្រហារបានផ្ទុះឡើងកាលពីថ្ងៃពុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

មិនខុសគ្នាដែរ សារព័ត៌មាន Aqreqator របស់ អាស៊ែបៃហ្សង់ បានរាយការណ៍ថា របាយការណ៍បឋមពីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ទាហានថៃបានបាញ់ប្រហារលើជនស៊ីវិលកម្ពុជាក្នុងភូមិព្រំដែនព្រៃចន្ទ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមនុស្សប្រាំនាក់រងរបួស។

កាសែត Washington Times របស់សហរដ្ឋអាមេរិកដែរ បានរាយការណ៍ថា ជម្លោះព្រំដែនកម្ពុជា -ថៃកាន់តែក្តៅគគុកម្តងទៀត ខណៈអ្នកភូមិកម្ពុជាម្នាក់ត្រូវបានរាយការណ៍ថាបានស្លាប់។

ការស្លាប់ដែលបានរាយការណ៍នេះបានកើតឡើងពីរថ្ងៃបន្ទាប់ពីទាហានថៃម្នាក់បានបាត់បង់ជើងម្ខាងដោយសារដើរជាន់មីន ខណៈកំពុងល្បាតតំបន់មួយផ្សេងទៀតាមព្រំដែន។  

Hindustan Times News ដែលជាកាសែតប្រចាំថ្ងៃភាសាអង់គ្លេសរបស់ឥណ្ឌា បានសរសេរថា មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួសនៅកម្ពុជាស្របពេលពេលមានការប៉ះទង្គិចគ្នាឡើងវិញជាមួយថៃតាមបណ្តោយព្រំដែនមានជម្លោះ។

ការសែតជាភាសាអង់គ្លេសរបស់ទីក្រុង ម៉ាកាវ បានរាយការណ៍ថា នាយករដ្ឋកម្ពុជាបាននិយាយនៅលើបណ្ដាញសង្គមFacebook ថា លោកថ្កោលទោសការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចន្ទនៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជាបីនាក់រងរបួស និងម្នាក់ស្លាប់។

សារព័ត៌មាន Reuters ក៏បានរាយការណ៍ផងដែរថា ជនស៊ីវិលកម្ពុជាម្នាក់ត្រូវបានសម្លាប់ ស្រប ភាពតានតឹងកើនឡើងជាថ្មីកាលពីថ្ងៃពុធសប្ដាហ៍នេះ ៕

អត្ថបទដែលទាក់ទង

[BREAKING NEWS] លោក Trump ផ្ដល់ភាពផ្លូវការដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលអាមេរិក យូរបំផុតក្នុងប្រវត្តិសាស្ត្រ
2025/11/13 10:37:17 am        1
មនុស្សជិត ៤០នាក់បានស្លាប់ ក្រោយរថយន្តក្រុងធ្លាក់ចូលជ្រោះនៅក្នុងប្រទេសប៉េរូ
2025/11/13 10:31:30 am        1
រុស្ស៊ី បានដណ្ដើមគ្រប់គ្រងទឹកដីមួយចំនួនទៀតរបស់អ៊ុយក្រែន ខណៈពង្រីកការវាយប្រហារនៅសមរភូមិជួរមុខ
2025/11/13 10:29:04 am        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះសង្កេតហេតុការណ៍ផ្ទាល់ដែលយោធាថៃបានបើកការបាញ់ប្រហារមកលើពលរដ្ឋស៊ីវិលកម្ពុជានៅក្នុងភូមិព្រៃចាន់

2025/11/13 11:09:42 am
​[BREAKING NEWS] លោក Trump ផ្ដល់ភាពផ្លូវការដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលអាមេរិក យូរបំផុតក្នុងប្រវត្តិសាស្ត្រ
2025/11/13 10:37:17 am
​មនុស្សជិត ៤០នាក់បានស្លាប់ ក្រោយរថយន្តក្រុងធ្លាក់ចូលជ្រោះនៅក្នុងប្រទេសប៉េរូ
2025/11/13 10:31:30 am
​រុស្ស៊ី បានដណ្ដើមគ្រប់គ្រងទឹកដីមួយចំនួនទៀតរបស់អ៊ុយក្រែន ខណៈពង្រីកការវាយប្រហារនៅសមរភូមិជួរមុខ
2025/11/13 10:29:04 am
​បារាំង ប្រារព្ធខួប ១០ឆ្នាំ នៃការវាយប្រហារនៅទីក្រុងប៉ារីស ដែលបានសម្លាប់មនុស្ស ១៣០នាក់
2025/11/13 10:26:58 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/12 12:42:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/12 12:15:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/12 12:26:44 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am