ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) បានចុះហត្ថលេខាលើច្បាប់បញ្ចប់ការបិទរដ្ឋាភិបាល ដែលមានរយៈពេលវែងបំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក -ប្រហែលពីរម៉ោងក្រោយសភាបានបោះឆ្នោតអនុម័តកិច្ចព្រមព្រៀងនេះ។

ហត្ថលេខារបស់លោក Trump លើច្បាប់នេះ នឹងនាំយកបុគ្គលិកសហព័ន្ធឱ្យត្រឡប់ទៅធ្វើការងាររបស់ពួកគេវិញ ក្រោយទំនេរអស់ ៤៣ថ្ងៃអំឡុងការបិទរដ្ឋាភិបាល ដែលចាប់ផ្តើមលឿនបំផុតនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា នេះ ប៉ុន្តែការបន្តឡើងវិញនៃសេវាកម្ម និងប្រតិបត្តិការពេញលេញរបស់រដ្ឋាភិបាលអាមេរិក នៅមិនទាន់ច្បាស់នោះទេ៕

