លោក Lavrov៖ រុស្ស៊ីសង្ឃឹមថា អាមេរិកនឹងមិនចាត់វិធានការណាមួយដើម្បីបង្កើនជម្លោះអ៊ុយក្រែននោះទេ

2025/11/13 06:57:00 pm        200

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយកាលពីយប់ថ្ងៃពុធ (១២ វិច្ឆិកា) ថា លោកសង្ឃឹមថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនចាត់វិធានការណាមួយ ដែលទទួលខុសត្រូវក្នុងការបង្កើនជម្លោះអ៊ុយក្រែន នោះទេ។

លោក Lavrov លើកឡើងថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រឹងប្រែងជាយូរណាស់មកហើយក្នុងការសន្ទនាជាមួយរុស្ស៊ី និងបានព្យាយាមស្វែងយល់យ៉ាងពេញលេញអំពីជំហររបស់រុស្ស៊ីចំពោះអ៊ុយក្រែន ហើយក៏បាន "បង្ហាញពីការប្តេជ្ញាចិត្តក្នុងការស្វែងរកដំណោះស្រាយសន្តិភាពប្រកបដោយនិរន្តរភាព"។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS ដកស្រង់សម្តីប្រមុខការទូតរុស្ស៊ីរូបនេះ ដែលនិយាយថា៖ រុស្ស៊ីកំពុងពឹងផ្អែកលើសុភវិនិច្ឆ័យ ដែលថាការរក្សាជំហរ (កិច្ចសន្ទនា) បែបនេះ នឹងបន្តឈ្នះការគាំទ្រនៅទីក្រុងវ៉ាស៊ីនតោន ហើយសង្ឃឹមថា អាមេរិកនឹងបដិសេធសកម្មភាពណាមួយ ដែលអាចធ្វើឱ្យជម្លោះកើនឡើងដល់កម្រិតថ្មីមួយផ្សេងទៀត។

ក្នុងកិច្ចសម្ភាសន៍នោះ លោក Lavrov អះអាងថា លោក Trump បានទទួលស្គាល់រួចហើយថា មូលហេតុមួយនៅពីក្រោយសកម្មភាពរបស់រុស្ស៊ី គឺជាការពង្រីកខ្លួនរបស់សម្ព័ន្ធយោធាណាតូ និងការដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធនៅជិតព្រំដែនរុស្ស៊ី។ នៅក្នុងការអត្ថាធិប្បាយដែលចេញផ្សាយដោយកាសែត TASS លោក Lavrov បានព្រមានថា អឺរ៉ុបមានចេតនាធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        43
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm