ប្រជាជនអ៊ុយក្រែន រត់ភៀសខ្លួនចេញពីជួរមុខភាគអាគ្នេយ៍ ខណៈការប្រយុទ្ធកាន់តែខ្លាំងក្លាឡើង

2025/11/13 07:11:23 pm        221

មន្រ្តីនគរបាល ក្រុមមនុស្សធម៌ និងអ្នកជួយសង្គ្រោះរបស់អ៊ុយក្រែន កំពុងប្រញាប់នាំយកជនស៊ីវិលដែលនៅសេសសល់ ជម្លៀសពីជួរមុខភាគអាគ្នេយ៍នៃភ្លើងសង្រ្គាមក្នុងតំបន់ Zaporizhzhia បន្ទាប់ពីស្ថានភាពសន្តិសុខកាន់តែយ៉ាប់យ៉ឺនភ្លាមៗ ដោយសារការវាយរុលរបស់រុស្ស៊ី ប៉ុន្មានថ្ងៃថ្មីៗនេះ។

ឧត្តមសេនីយជាន់ខ្ពស់របស់អ៊ុយក្រែន លោក Oleksandr Syrskyi បាននិយាយកាលពីថ្ងៃអង្គារ (១១ វិច្ឆិកា) សប្ដាហ៍នេះថា ស្ថានភាពសមរភូមិកាន់តែអាក្រក់ទៅៗនៅជិតភូមិ Huliaipole ។ យោធាអ៊ុយក្រែន បាននិយាយថា កងទ័ពរបស់ខ្លួនបានចាកចេញពីភូមិយ៉ាងហោចណាស់ ៦កន្លែង នៅតំបន់ភាគអាគ្នេយ៍នោះ ក្នុងពេលពីរថ្ងៃកន្លងទៅ។

អាជ្ញាធរមូលដ្ឋាននិយាយថា មនុស្សប្រហែល ៥០០នាក់ នៅតែស្ថិតក្នុងភូមិ Huliaipole ពោលគឺធ្លាក់ចុះពីជិត ១៥.០០០នាក់ មុនពេលសង្គ្រាម។ អ៊ុយក្រែនតែងជម្លៀសជនស៊ីវិលពីទីក្រុងជួរមុខនានា ពេញមួយសង្រ្គាមជិត ៤ឆ្នាំមកនេះ ប៉ុន្តែក្រុមសង្គ្រោះនៅតំបន់ Zaporizhzhia បាននិយាយថា ភារកិច្ចជម្លៀសនៅទីនោះមានគ្រោះថ្នាក់ជាពិសេស ដោយសារតែរលកយានដ្រូនក្នុងសមរភូមិ។

ចម្ងាយប្រហែល ១០០គីឡូម៉ែត្រទៅទិសឦសាន កងកម្លាំងរុស្ស៊ីហាក់ដូចជាមានប្រៀបធំបំផុតនៅអ៊ុយក្រែន ចាប់តាំងពីដើមឆ្នាំ២០២៤មក នោះគឺជាការជិតដណ្ដើមយកបានទីក្រុងមជ្ឈមណ្ឌលដឹកជញ្ជូន Pokrovsk ។ ទាហាន និងមេបញ្ជាការអ៊ុយក្រែន និយាយថា ពួកគេមិនមានកម្លាំងទ័ពគ្រប់គ្រាន់ ដើម្បីបន្តជំហរការពាររបស់ខ្លួននោះទេ ខណៈយានដ្រូនរាប់ពាន់គ្រឿងហោះហើរពីលើសមរភូមិ ដែលធ្វើឱ្យការវាយតបតគ្នា រវាងភាគីជម្លោះទាំងសងខាង ត្រូវបង់តម្លៃតបស្នងខ្ពស់បំផុត៕


អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        303
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        302
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        293

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm