ទួរគី ស៊ើបអង្កេតពីមូលហេតុនៃការធ្លាក់យន្តហោះយោធា ដែលបានបណ្តាលឲ្យមនុស្ស២០នាក់ស្លាប់

2025/11/13 07:39:51 pm        161

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកាថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញប្រអប់ខ្មៅពីយន្តហោះយោធារបស់ប្រទេសទួរគី ដែលបានធ្លាក់នៅប្រទេសហ្សកហ្ស៊ី បណ្តាលឲ្យមនុស្ស២០នាក់ស្លាប់ ប៉ុន្តែពុំទាន់មានការវិភាគនៅឡើយ។

ប្រទេសទួរគី បាននិយាយថា យន្តហោះដឹកទំនិញយោធាបានធ្លាក់ខណៈត្រឡប់ទៅប្រទេសវិញពីប្រទេសអាស៊ែរបៃហ្សង់ ហើយរហូតមកដល់ពេលនេះ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញសាកសពចំនួន ១៩នាក់ ហើយកំពុងស្វែងរកសាកសពចុងក្រោយម្នាក់ទៀត។

ក្រសួងបាននិយាយបន្ទាប់ពីឧបទ្ទវហេតុនេះថា យន្តហោះបានហោះចេញពីអាកាសយានដ្ឋាន Ganja នៅភាគខាងលិចប្រទេសអាស៊ែរបៃហ្សង់កាលពីរសៀលថ្ងៃអង្គារ ប៉ុន្តែបានធ្លាក់ភ្លាមៗបន្ទាប់ពីបានឆ្លងកាត់ព្រំដែនចូលទៅក្នុងភាគខាងកើតប្រទេសហ្សកហ្ស៊ី។

រដ្ឋមន្ត្រីការពារជាតិ លោក Yasar Guler បាននិយាយនៅលើបណ្តាញ X រួមជាមួយនឹងរូបថតចំនួន ២០ សន្លឹករបស់អ្នកដែលបានស្លាប់ថា «សមមិត្តវីរៈបុរសរបស់យើងបានស្លាប់នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយសារតែការធ្លាក់យន្តហោះដឹកទំនិញយោធា C-130 របស់យើង ដែលបានហោះចេញពី ប្រទេសអស៊ែរបៃហ្សង់ដើម្បីត្រឡប់ទៅប្រទេសទួរគីវិញ»។

ប្រធានាធិបតី លោក Recep Tayyip Erdogan បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះ ហើយកំពុងពិនិត្យមើលថាតើអ្វីបណ្តាលឱ្យយន្តហោះធ្លាក់។ លោកបាននិយាយថា «ក្រុមស៊ើបអង្កេតឧបទ្ទវហេតុចំនួន៤៦នាក់របស់យើងត្រូវបានដាក់ពង្រាយទៅកាន់តំបន់នោះ។ ប្រអប់ខ្មៅយន្តហោះត្រូវបានរកឃើញ ហើយការស៊ើបអង្កេតបានចាប់ផ្តើម»។

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm