លំនៅឋានជាច្រើននៅកោះតៃវ៉ាន់រងការបំផ្លិចបំផ្លាញពីភ្លៀងធ្លាក់ខ្លាំងនិងបំណាក់ល្បាប់ដោយសារព្យុះទីហ្វុង Fung-wong

2025/11/13 12:49:43 pm        50

ផ្លូវ និងលំនៅឋាននានា នៅក្នុងស្រុក Yilan របស់កោះតៃវ៉ាន់ រងការខូចខាតពីទឹកជំនន់ និងបំណាក់ល្បាប់កាលពីថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីទឹកជំនន់បានវាយប្រហារលើតំបន់លំនៅឋានជាច្រើន បង្ខំឲ្យប្រជាពលរដ្ឋដើរក្នុងទឹក និងសម្អាតកម្ទេចកម្ទីចេញពីផ្ទះសម្បែងដែលរងការបំផ្លិចបំផ្លាញ ។

កោះតៃវ៉ាន់ បានជម្លៀសមនុស្សជាង៨.៣០០នាក់មុនការមកដល់របស់ព្យុះទីហ្វុង Fung-wong ដែលបានថយចុះកម្លាំងកាលពីថ្ងៃពុធ ដោយនៅតែបន្តឲ្យមានភ្លៀងធ្លាក់ខ្លាំងលើតំបន់ភ្នំភាគខាងកើតឆ្នេរសមុទ្រ និងទឹកជំនន់ឡើងដល់ជម្រៅត្រឹម ក នៅកន្លែងខ្លះ។ 

ក្រុមមន្ត្រីអាកាសធាតុបាននិយាយថា ហាងអាជីវកម្ម និងសាលារៀន ត្រូវបានបិទនៅក្នុងតំបន់ភាគខាងត្បូងនៃកោះនេះ ហើយមនុស្ស៥១នាក់រងរបួស ។ លំនៅឋានជាង១.០០០ខ្នង ត្រូវបានទឹកជន់លិចនៅទីក្រុងកំពង់ផែ Suao ដែលបានទទួលកម្រិតទឹកភ្លៀង ៦៤៨មីលីម៉ែត្រកាលពីថ្ងៃអង្គារ ១១វិច្ឆិកា ជាកំណត់ត្រាខ្ពស់បំផុតមួយសម្រាប់ខែនេះ ។

នាយកដ្ឋានពន្លត់អគ្គិភ័យ បាននិយាយថា មនុស្សប្រមាណ ៨.៣០០នាក់  ត្រូវបានជម្លៀសចេញពីលំនៅឋាន ទៅកាន់ទីតាំងមានសុវត្ថិភាព ភាគច្រើននៅក្នុងតំបន់ Yilan និង Hualien នៅក្បែរនោះ ។

ព្យុះទីហ្វុង Fung-wong បានបាត់បង់កម្លាំង ក្រោយវាយប្រហារប្រទេសហ្វីលីពីន ដែលបានឆក់យកជីវិតមនុស្សចំនួន២៧នាក់ ៕

អត្ថបទដែលទាក់ទង

ការស្រាវជ្រាវ៖ អ៊ីស្រាអែលបានវាយប្រហារប្រភពទឹកប៉ាឡេស្ទីនជាង ២៥០លើក ក្នុងរយៈពេល ៥ឆ្នាំ
2025/11/13 03:34:16 pm        1
IEA៖ តម្រូវការប្រេង និងឧស្ម័នរបស់ពិភពលោក អាចកើនឡើងរហូតដល់ឆ្នាំ២០៥០
2025/11/13 03:31:38 pm        1
រុស្ស៊ីមានការព្រួយបារម្ភអំពីការខ្វះភាពច្បាស់លាស់អំពីការប្តេជ្ញាចិត្តរបស់ជប៉ុន ចំពោះឋានៈគ្មាននុយក្លេអ៊រ
2025/11/13 03:26:37 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ កំពុងពង្រឹងសមត្ថភាពផ្នែកច្បាប់ ដើម្បីទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ

2025/11/13 03:34:21 pm
​ការស្រាវជ្រាវ៖ អ៊ីស្រាអែលបានវាយប្រហារប្រភពទឹកប៉ាឡេស្ទីនជាង ២៥០លើក ក្នុងរយៈពេល ៥ឆ្នាំ
2025/11/13 03:34:16 pm
​IEA៖ តម្រូវការប្រេង និងឧស្ម័នរបស់ពិភពលោក អាចកើនឡើងរហូតដល់ឆ្នាំ២០៥០
2025/11/13 03:31:38 pm
​រុស្ស៊ីមានការព្រួយបារម្ភអំពីការខ្វះភាពច្បាស់លាស់អំពីការប្តេជ្ញាចិត្តរបស់ជប៉ុន ចំពោះឋានៈគ្មាននុយក្លេអ៊រ
2025/11/13 03:26:37 pm
​ប្រភព៖ ចារកម្មអាមេរិកបង្ហាញថា មន្ត្រីអ៊ីស្រាអែល ពិភាក្សារឿងប្រើមនុស្សធ្វើជាខែលការពារខ្លួន នៅហ្កាហ្សា
2025/11/13 03:07:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/12 12:42:00 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/12 12:15:27 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/12 12:26:44 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am