យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការបានឱ្យដឹងថា ប្រធានាធិបតីប្រទេសប៉េរូ លោក Jose Jeri បានត្រួតពិនិត្យការបំផ្លាញអាវុធដែលរឹបអូសបានជាង៨.២០០ដើម កាលពីថ្ងៃពុធ ទី១២ ខែវិច្ឆិកា នៅក្រួសងប្រតិបត្តិការពិសេសជាតិក្នុងទីក្រុងលីម៉ា។ ឃ្លាំងអាវុធ ដែលរួមមានកាំភ្លើងវែង កាំភ្លើងរ៉ឺវ៉ុលវ៉ែ និងកាំភ្លើងខ្លីផ្សេងទៀត ត្រូវបានរឹបអូសក្នុងអំឡុងពេលប្រតិបត្តិការនិងត្រួតពិនិត្យអាវុធនៅទូទាំងប្រទេស ដែលធ្វើឡើងដោយភ្នាក់ងារសន្តិសុខ។

សំណល់លោហៈពីអាវុធដែលត្រូវបានបំផ្លាញទាំងនេះ នឹងត្រូវដឹកជញ្ជូនទៅកាន់ទីក្រុង Chimbote ក្នុងតំបន់ Ancash ជាកន្លែងដែលអាវុធត្រូវកំណត់សម្រាប់ការរំលាយ។ បន្ទាប់មក សម្ភារៈកែច្នៃទាំងនេះនឹងត្រូវបានរៀបចំប្រើប្រាស់ឡើងវិញដើម្បីផលិតឧបករណ៍នៅតាមសួនកុមារ និងកន្លែងហាត់ប្រាណខ្នាតតូច សម្រាប់ដំឡើងនៅទូទាំងសង្កាត់នៅក្នុងប្រទេសប៉េរូ។

គំនិតផ្តួចផ្តើមនេះ មានគោលបំណងបំប្លែងឧបករណ៍អំពើហិង្សាទៅជាធនធានសហគមន៍ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយដើម្បីបង្កើនសុវត្ថិភាពសាធារណៈ និងសុខុមាលភាពសង្គមនៅក្នុងប្រទេស។
