ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០»

2025/11/13 08:09:39 pm        198

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសិក្ខាសាលាលើកទី២ ស្តីពី «ការអភិវឌ្ឍផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០» ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារ Hyatt Regency រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្រ្តីជាន់ខ្ពស់មុខងារសាធារណៈនៃបណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូក៣ លេខាធិការដ្ឋានអាស៊ាន និងទីប្រឹក្សាគម្រោង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងមុខងារសាធារណៈ ជាច្រើនរូប។

នាឱកាសនេះ ឯកឧត្តម ឈុន សុជាតិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ បានឡើងថ្លែងសេចក្តីរាយការណ៍សង្ខេបអំពីសាវតាចាប់តាំងពីការបង្កើតកិច្ចសហប្រតិបត្តិការអាស៊ានសម្រាប់វិស័យមុខងារសាធារណៈ នៅឆ្នាំ១៩៨១ រហូតមកដល់ពេលបច្ចុប្បន្ន និងវឌ្ឍនភាពនៃការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ទាំង២លើក និងលទ្ធផលសម្រេចបានមួយចំនួននៃសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ជូនអង្គសិក្ខាសាលាទាំងមូល។

ថ្លែងបិទពិធីសិក្ខាសាលា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា “ក្នងនាមក្រសួងមុខងារសាធារណៈកម្ពុជា ជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ACCSM លើកទី២៣ និង ACCSM+3 លើកទី៨ និងព្រឹត្តិការណ៍ពាក់ព័ន្ធឆ្នាំ២០២៤-២០២៦ សូមស្វាគមន៍ និងចូលរួមអបអរសាទរយ៉ាងកក់ក្តៅចំពោះ សហការីពីប្រទេសទីម័រ-លេស្ទេ ព្រមទាំងរដ្ឋាភិបាល និងប្រជាជន សាធារណរដ្ឋប្រជាធិបតេយ្យប្រទេសទីម័រ-លេស្ទេ ចំពោះការទទួលបានការអនុម័តក្លាយជាសមាជិកអាស៊ានពេញសិទ្ធនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ ថ្មីៗនេះ”។ [...]“ក្នុងដំណើរការនៃការកសាងផែនការការងារ ACCSM និង ACCSM+3 ឆ្នាំ២០២៦-២០៣០ នេះគឺជាផែនការលើកទី៤របស់យើងសម្រាប់បរិបទថ្មី ក្នុងការកសាងវិស័យមុខងារសាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ និងផ្តោតលើប្រជាជនជាស្នូល ដើម្បីឆ្ពោះបានទៅសម្រេចចក្ខុវិស័យសហគមអាស៊ានឆ្នាំ២០៤៥។” ឯកឧត្តមបានបន្ថែម។

ទន្ទឹមនេះ ឯកឧត្តម ក៏បានចែករំលែកជូនសិក្ខាសាលាអំពីបទពិសោធរបស់កម្ពុជាក្នុងការកសាង និងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ដែលផ្តើមចេញពីមូលដ្ឋានគ្រឹះនៃសន្តិភាព ការផ្សះផ្សាជាតិ និងការស្តារដើមទុនធនធានមនុស្ស។ និងបានបង្ហាញការសង្ឃឹមយ៉ាងមុតមាំថា បណ្តាប្រទេសសមាជិកអាស៊ាន អាស៊ានបូក៣ និងប្រទេសដៃគូរមានដំណើរការវិវត្តនៃទំនើបកម្មនៃវិស័យមុខងារសាធារណៈរៀងៗខ្លួន។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm