អភិបាលខេត្តកំពង់ស្ពឺ និងតាកែវ ជួបប្រជុំកំណត់ដែនរដ្ឋបាល ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ដល់​ពលរដ្ឋ​ក្នុង​ការស្វែងសេវាសាធារណៈ

2025/11/13 09:18:37 pm        162

កំពង់ស្ពឺ៖ ដើម្បីកំណត់បានភាពច្បាស់លាស់ កាត់ផ្តាច់ភាពស្រពិចស្រពិល ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ និ​ងការការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយជូនប្រជាពលរដ្ឋ រដ្ឋបាល​ខេត្ត​តាកែវ ​និង​រដ្ឋបាល​ខេត្តកំពង់ស្ពឺ បានជួបប្រជុំពិភាក្សា ដើម្បី​កំណត់​ដែន​រដ្ឋបាល​​ទទួល​ខុស​ត្រូវ​នៃ​ខេត្ត​ទាំងពីរ។

ការជួបប្រជុំនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នាសាលាខេត្តតាកែវ ក្រោម​វត្ត​មាន​ឯក​ឧត្តម​បណ្ឌិត វ៉ី សំណាង អភិបាលខេត្តតាកែវ និងឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាល​ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីមន្ទីរ អង្គភាពពាក់ពន្ធ័ និងកងកម្លាំងសមត្ថកិច្ចទាំងបី នៃ​ខេត្ត​ទាំងពីរផងដែរ។

ឯកឧត្តមបណ្ឌិត វ៉ី សំណាង មានប្រសាសន៍ថា ភាពមិន​ច្បាស់​នៃ​ការ​គ្រប់​គ្រង​ដែន​រដ្ឋបាល​បា​ន​ធ្វើ​ឱ្យ​ការ​ផ្តល់​សេវាសាធារណៈ ទៅដល់ប្រជាពលរដ្ឋមានការលំបាក ការទប់ស្កាត់បទល្មើសនានា ខ្វះ​ការ​ទទួល​ខុសត្រូវ និងឆ្លើយដាក់គ្នាក្រោយមានបទល្មើសកើតឡើង។

ឯកឧត្តម​រំពឹងថា ក្រោយកិច្ចប្រជុំពិភាក្សាកំណត់ដែនរដ្ឋបាលខេត្តរួចរាល់ និងមានសង្គត់ភាព មន្ត្រី​ផ្តល់សេវាសាធារណៈ សមត្ថកិច្ចមានភាពងាយស្រួលក្នុងការផ្តល់ទទួល និងបង្ការ បង្ក្រាប ទប់​ស្កាត់បាននូវរាល់បទល្មើសដែលកើតមានឡើង ហើយជាមួយនោះ ពលរដ្ឋ​ក៏​មាន​ភាព​ច្បាស់​លាស់ ​ក្នុងការទៅសុំ និងទទួលយកការផ្តល់សេវាក្នុងមូលដ្ឋានរស់នៅរបស់ពួកគាត់ផងដែរ។

ឯកឧត្តម​បណ្ឌិត ជាម ចន្ទ័សោភ័ណ បានសាទរចំពោះការកំណត់ភាពច្បាស់លាស់នេះ នឹង​គ្មាន​ការ​ឆ្លើយ​ដាក់​គ្នាទៀ​ត គ្មានការលូកដែនសមត្ថកិច្ចទៀតទេ ហើយពលរដ្ឋក៏គ្មានភាពស្រពិច​ស្រពិល​ក្នុង​ការ​ស្វែងរកការផ្តល់សេវាសាធារណៈ ដែលខ្លួនរស់ទៀតដែរ។

ឯកឧត្តម បានបន្ថែមថា ការណ៍នេះ ពិតជាបានសម្រួល និងផ្តល់ភាពងាយ​ស្រួល​ទៅ​ដល់​មន្ត្រី​ពាក់​ព័ន្ធ និងសមត្ថកិច្ចក្នុងការផ្តល់សេវា និងការពារនូវសុខសុវត្ថិភាព សណ្តាប់ធ្នាប់ របៀប​រៀប​រយ​ដល់​ពលរដ្ឋជាប់ព្រំប្រទល់នៃខេត្តទាំងពីរ។

ទន្ទឹម​នោះអភិបាលខេត្តទាំងពីរ បានក្រើនរំឮកដល់ អាជ្ញាធរដែនដីនៅគ្រប់មូលដ្ឋានទាំងអស់ ដែល​ស្ថិត​នៅចំនុចជាប់ព្រំប្រទល់ និងសមត្ថកិច្ចត្រូវបង្កើនការយកចិត្តទុកដាក់ លើ​កិច្ច​ការ​ងារ​របស់​ខ្លួន ឱ្យទទួលបានប្រសិទ្ធិភាពខ្ពស់ ហើយបញ្ឈប់រាល់សកម្មភាព ដែល​ឆ្លើយ​ដាក់​គ្នា​ដើម្បី​យក​រួច​ខ្លួន​ក្រោយ​មាន​បទល្មើសកើតឡើង៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        43
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        94
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី

2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm