ទេសាភិបាលធនាគារជាតិនៃកម្ពុជា ចែករំលែកដល់វាគ្មិនអន្តរជាតិលើការវិវត្ត នៃបញ្ញាសិប្បនិម្មិត AI

2025/11/13 09:48:22 pm        281

ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចែករំលែកដល់វាគ្មិនអន្តរជាតិ លើ​ការ​វិវត្ត​នៃ​បញ្ញា​សិប្បនិ​ម្មិត ​AI និងសារៈសំខាន់ លើការធានាបានការច្នៃប្រឌិតផ្នែកហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវ សំដៅ​រក្សាបានតុល្យភាពរវាងនវានុវត្តន៍ និងស្ថិរភាពហិរញ្ញវត្ថុ។

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បាន​អញ្ជើញ​ចូល​រួម​ជាវា​គ្មិ​ន​កិត្តិយស ​ក្នុងកិច្ចពិភាក្សាស្តីពី “កិច្ចសន្ទនាគោលនយោបាយសកល៖ ដំណើរ​ឆ្ពោះ​ទៅ​ទសវត្សរ៍​នៃ​ការ​ផ្លាស់​ប្តូរ និងច្រករបៀងហិរញ្ញវត្ថុថ្មី” ក្នុងពិព័រណ៍បច្ចេកវិទ្យា ហិរញ្ញវត្ថុសិង្ហបុរី នៅថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី។ កិច្ចពិភាក្សានេះ មានវត្តមានចូលរួមពីឯកឧត្តម Michael S. Barr សមាជិកក្រុមប្រឹក្សាភិបាល ធនាគារកណ្តាលសហរដ្ឋអាមេរិក, ឯកឧត្តម Abdul Rasheed Ghaffour ទេសាភិបាលធនាគារ កណ្តាលម៉ាឡេស៊ី, លោកស្រី Lucy Rigby KC MP លេខាធិការសេដ្ឋកិច្ចប្រចាំក្រសួងរតនាគារ និងអភិបាលក្រុងចក្រភពអង់គ្លេស និងលោកជំទាវ Soraya Hakuziyaremye ទេសាភិបាល ធនាគារកណ្តាលប្រទេសរវ៉ាន់ដា ក្រោម​ការ​សម្រប​សម្រួល​ពី​លោក Tommaso Mancini-Griffoli អនុប្រធាននាយកដ្ឋានរូបិយវត្ថុ និង ទីផ្សារ​មូល​ធន​ នៃមូលនិធិរូបិយវត្ថុអន្តរជាតិ។

ក្នុងកិច្ចពិភាក្សានេះ លោកជំទាវបណ្ឌិតទេសាភិបាល ក៏បាន​លើក​ឡើង​ពី​ការ​វិវត្ត​នៃ​បញ្ញា​សិប្ប​និម្មិត AI ដែលពិភពលោក កំពុងក្តោបយក និងបង្ហាញអំពីសារៈសំខាន់ នៃការ​ធានា​បាន​លើ​ភាព​ច្នៃ​ប្រឌិត​ផ្នែកហិរញ្ញវត្ថុ ដែលមានការទទួលខុសត្រូវខ្ពស់ សំដៅ រក្សាបានតុល្យភាពរវាងនវានុវត្តន៍ និង​ស្ថិរភាពហិរញ្ញវត្ថុ។

សូមរំលេចថា ពិព័រណ៍បច្ចេកវិទ្យាហិរញ្ញវត្ថុសិង្ហបុរី គឺជា​វេទិកា​សកល​ដែល​មាន​ការ​ចូល​រួម​ពី​អ្នក​រៀបចំ​គោល​នយោបាយ អ្នកស្រាវជ្រាវ និងអ្នកដឹកនាំក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីចែក​រំលែក​ចំណេះ​ដឹង និងសហការរួមគ្នាក្នុងការបង្កើតប្រព័ន្ធហិរញ្ញវត្ថុឌីជីថលដែលមាន សុវត្ថិភាព និងបរិយាបន្ន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm