ប្រភព៖ ចារកម្មអាមេរិកបង្ហាញថា មន្ត្រីអ៊ីស្រាអែល ពិភាក្សារឿងប្រើមនុស្សធ្វើជាខែលការពារខ្លួន នៅហ្កាហ្សា

2025/11/13 10:07:46 pm        282

យោងតាមអតីតមន្ត្រីអាមេរិកពីររូបដែលដឹងពីបញ្ហានេះ បានប្រាប់សារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិក ប្រមូលបានចារកម្មសម្ងាត់កាលឆ្នាំ២០២៤ ពីក្រុមមន្ត្រីអ៊ីស្រាអែល ដែលបានពិភាក្សាគ្នាថា ទាហានអ៊ីស្រាអែលបានបញ្ជូនជនជាតិប៉ាឡេស្ទីនឱ្យចូលទៅក្នុងផ្លូវរូងក្រោមដីហ្កាហ្សា ដែលអ៊ីស្រាអែលជឿថាអាចមានគ្រឿងផ្ទុះ។

ប្រភពទាំងនេះនិយាយថា ដំណឹងសម្ងាត់នេះត្រូវបានចែករំលែកជាមួយសេតវិមាន និងវិភាគដោយសហគមន៍ចារកម្ម នៅក្នុងសប្តាហ៍ចុងក្រោយនៃរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក Joe Biden ។ គួរបញ្ជាក់ថា ច្បាប់អន្តរជាតិ ហាមឃាត់ការប្រើប្រាស់ជនស៊ីវិលធ្វើជាខែលការពារខ្លួនបែបនេះ កំឡុងពេលធ្វើសកម្មភាពយោធា។

ក្រុមមន្ត្រីក្នុងរដ្ឋបាលលោក Biden ធ្លាប់លើកឡើងពីក្ដីបារម្ភជាយូរមកហើយ អំពីរបាយការណ៍ព័ត៌មានដែលបង្ហាញថា ទាហានអ៊ីស្រាអែល ប្រើជនជាតិប៉ាឡេស្ទីនដើម្បីជាខែលការពារខ្លួនក្នុងតំបន់ហ្កាហ្សា។ យ៉ាងណាមិញ ប្រភពមិនបានបញ្ជាក់ឡើយថា តើជនជាតិប៉ាឡេស្ទីនដែលចារកម្មសម្ងាត់បាននិយាយនោះ គឺជាអ្នកទោស ឬជនស៊ីវិលនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល IDF បាននិយាយថា ខ្លួន "ហាមឃាត់ការប្រើជនស៊ីវិលជាខែល ឬបង្ខិតបង្ខំពួកគេក្នុងគ្រប់មធ្យោបាយ ដើម្បីចូលរួមក្នុងប្រតិបត្តិការយោធា"។ សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា មន្ទីរស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់នគរបាលយោធា កំពុងស៊ើបអង្កេត "ការសង្ស័យពាក់ព័ន្ធនឹងជនជាតិប៉ាឡេស្ទីនក្នុងបេសកកម្មយោធា" បែបនេះ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        50
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        49
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm