សមាជិកក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ កំពុងពង្រឹងសមត្ថភាពផ្នែកច្បាប់ ដើម្បីទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ

2025/11/13 10:34:21 pm        340

សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន បានបើកវគ្គបណ្ដុះបណ្ដាល អំពីច្បាប់ស្តីពី ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និងកិច្ចការពារជនរងគ្រោះ ទៅដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ និងសង្កាត់ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល អំពីច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និង​កិច្ច​ការ​ពារ​ជន​រង​គ្រោះ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម សយ កុសល ប្រធាន​សម្ព័ន្ធ​ភាព​ជាតិ​សមាគម​ក្រុម​ប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ (សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន) មាន​ប្រសាសន៍ថា ផ្អែកលើកត្តាច្បាប់ សង្គម វប្បធម៌ និងការអភិវឌ្ឍ ច្បាប់ស្តីពី ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និងជួយជនរងគ្រោះ គឺជាច្បាប់មួយដ៏សំខាន់ ក្នុងនោះជួយ​ការពារ​សិទ្ធិ​ជា​មូល​ដ្ឋាន​ដល់​ប្រជាពលរដ្ឋ, ការពង្រឹងភាពសុខដុមរមនាក្នុងគ្រួសារ និងស្ថិរភាពសង្គម, ធានាយុត្តិធម៌ និង​ការទទួលខុសត្រូវ, គាំទ្រជនរងគ្រោះតាមរយៈជំនួយ និងសេវាកម្ម, លើកកម្ពស់​សមភាព​យេឌ័រ​ និងការអភិវឌ្ឍ និងចូលរួមចំណែកចំពោះសន្តិភាពជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ឯកឧត្តមបន្តថា ទោះបីជាច្បាប់នេះ មានសារៈសំខាន់ខ្លាំង ចំពោះសង្គមកម្ពុជាក្តី ក៏​ការ​សិក្សា​មួយ​ចំនួន​ បានរកឃើញចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ក្នុងការអនុវត្ត ក្នុងនោះ​មាន​ការ​យល់​ដឹង​ពី​ច្បាប់​មិន​ទាន់​ទូលំទូលាយ, ការអនុវត្តច្បាប់មិនបានស៊ីសង្វាក់គ្នា, កិច្ចការពារ​ជន​រ​ង​គ្រោះ ​និងសេវាគាំទ្រមិនទាន់បានពេញលេញ, កង្វះការសម្របសម្រួលក្នុងចំណោមអ្នកពាក់ព័ន្ធ, ថវិកា និងធានធានមិនទាន់គ្រប់គ្រាន់ និងឧបសគ្គសង្គម និងវប្បធម៌។

ឯកឧត្តម សយ កុសល បានគូសបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានគោល​បំណង​ពង្រឹង​ការ​យល់​ដឹង​របស់សិក្ខាកាម អំពីក្របខ័ណ្ឌច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និង​កិច្ច​ការពារ​ជន​រងគ្រោះ ដែលរួមមានគោលការណ៍ គោលបំណង និងបទប្បញ្ញត្តិសំខាន់ៗ នៃច្បាប់ ។ តាម​រយៈការធ្វើឲ្យការយល់ដឹងនេះ កាន់តែស៊ីជម្រៅ ហើយមានលទ្ធភាពកាន់តែប្រសើរ ក្នុង​ការ​អនុវត្ត​ច្បាប់​ឲ្យបានត្រឹមត្រូវ នៅក្នុងការងារប្រចាំថ្ងៃ និងនៅក្នុង​សហគមន៍​រប​ស់​ក្រុម​ប្រឹក្សា​ទាំងអស់។

គួរបញ្ជាក់ថា ច្បាប់ស្តីពី ការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និង​ចំណុច​ខ្វះ​ខាត់​ ក៏ដូចជាបញ្ហាប្រឈមក្នុងការអនុវត្តច្បាប់នេះ សម្ព័ន្ធភាពជាតិ​ក្រុម​ប្រឹក្សា​ថ្នាក់​មូល​ដ្ឋាន ដែលតំណាងឲ្យក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ នៅទូទាំងប្រទេស តែង​តែ​ផ្ដល់​អាទិភាព​ ទៅលើការបណ្ដុះបណ្ដាលសមាជិករបស់ខ្លួន ក្នុងការអនុវត្តនូវច្បាប់ឲ្យមានប្រសិទ្ធភាព ដើម្បី​ផ្ដល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm