កម្រិតគុណភាពខ្យល់នៅក្នុងទីក្រុង New Delhi នៅតែស្ថិតក្នុងកម្រិតគ្រោះថ្នាក់នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកានេះ ដោយកម្រិតភាគល្អិត PM 2.5 ត្រូវបានកត់ត្រាខ្ពស់នៅផ្នែកមួយចំនួននៃរដ្ឋធានីរបស់ប្រទេសឥណ្ឌា។

លោក Ashish អ្នកស្រុកម្នាក់បាននិយាយថា «វាពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំង ដែលមានការបំពុលខ្យល់យ៉ាងខ្លាំងនៅពេលព្រឹក ដែលរដ្ឋាភិបាលត្រូវតែចាត់វិធានការដើម្បីដោះស្រាយការបំពុលខ្យល់»។
រដ្ឋាភិបាលទីក្រុង Delhi បានដាក់បម្រាមលើការងារសំណង់ដែលមិនសំខាន់ក្នុងចំណោមវិធានការផ្សេងៗទៀតដើម្បីដោះស្រាយជាមួយនឹងការកើនឡើងកម្រិតបំពុលខ្យល់។
រាល់រដូវរងាត្រជាក់ ខ្យល់បបក់ខ្លាំង ធូលីសំណង់ ការបំភាយឧស្ម័នចេញពីរថយន្ត និងផ្សែងហុយចេញពីការដុតភ្លើងនៅកសិដ្ឋានទូទាំងទីក្រុង New Delhi និងសង្កាត់ជុំវិញ បណ្តាលឱ្យអ្នកស្រុករាប់លាននាក់ក្នុងទីក្រុងជួបប្រទះបញ្ហាផ្លូវដង្ហើម។
