អ្នកជំនាញយោធា លោក Andrey Marochko បានប្រាប់សារព័ត៌មាន TASSថា ទាហានស៊ីឈ្នួលបរទេសប្រហែល ១០ នាក់ ដែលលាក់ខ្លួននៅក្នុងអគាររដ្ឋបាលមួយនៅក្បែរទីក្រុង Kupyansk ក្នុងតំបន់ Kharkov ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់កងកម្លាំងរុស្ស៊ី។

លោកបាននិយាយថា៖«ក្រុមសកម្មប្រយុទ្ធអ៊ុយក្រែន បានរៀបចំមូលដ្ឋានបណ្តោះអាសន្នសម្រាប់អង្គភាពកងទ័ពអ៊ុយក្រែនមួយ នៅក្នុងអគាររដ្ឋបាលមួយ នៅកន្លែងតាំងទីលំនៅ Grushevka ភាគនិរតីនៃទីក្រុងKupyansk ក្នុងតំបន់ Kharkov។ ការវាយប្រហារដោយកងកម្លាំងអវកាសរុស្ស៊ី បានត្រូវចំគោលដៅនេះ ដោយបានសម្លាប់ទាហានស៊ីឈ្នួលបរទេសប្រហែល ១០នាក់ ដោយបន្ថែមថា អគារនោះ ត្រូវបានបំផ្លាញទាំងស្រុង៕
