អ៊ុយក្រែន៖ កងកម្លាំងអ៊ុយក្រែននៅក្នុងតំបន់ Luhansk គ្រប់គ្រងដោយរដ្ឋាភិបាលបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេបានមើលឃើញការកើនឡើងនៃចំនួនកងទ័ព និងសកម្មភាពយុទ្ធោបករណ៍នៅជិតទីតាំងប្រាស្រ័យទាក់ទងគ្នាតាមព្រំដែន។

ស្របពេលមានការគំរាមកំហែងថា នឹងអាចមានការចូលឈ្លានពានពីរុស្ស៊ីនៅសប្ដាហ៍នេះ ទាហាននិយាយថា ការបាញ់ដោយគ្រាប់កាំភ្លើងធំចេញពីភាគីគ្រប់គ្រងដោយក្រុមបំបែកខ្លួន បានកើនឡើងជាង ៣ថ្ងៃមកហើយ។ ចំណែកទាហានខ្លះទៀតនិយាយថា ពួកគេស៊ាំនឹងការបាញ់ផ្លោងបែបនេះទៅហើយ និងគ្មានការភិតភ័យថាអំពីការឈ្លានពាននោះទេ។ វិមានក្រឹមឡាំងបានបង្ហាញសញ្ញាកាលពីថ្ងៃចន្ទថា ខ្លួនបានត្រៀមរួចជាស្រេចក្នុងការបន្តការពិភាក្សាជាមួយលោកខាងលិច អំពីក្ដីកង្វល់ផ្នែកសន្តិសុខដែលឈានទៅរកការដោះស្រាយវិបត្តិនេះ ដោយផ្ដល់ក្ដីសង្ឃឹមថា រុស្ស៊ីនឹងមិនឈ្លានពានអ៊ុយក្រែនក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះទេ ខណៈក្រុមមន្ត្រីលោកខាងលិចមានក្ដីបារម្ភកាន់តែខ្លាំងឡើង៕
អត្ថបទ៖ សុខមាន