អង្កការសុខភាពពិភពលោក(WHO) និយាយថា ចំនួនមនុស្សស្លាប់ដោយសារជំងឺរបេង បានធ្លាក់ចុះ ៣ភាគរយ មកនៅចំនួន ១,២៣លាននាក់ កាលពីឆ្នាំ ២០២៤ ។
នៅក្នុងរបាយការណ៍ជំងឺរបេងប្រចាំឆ្នាំរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃពុធ ទីភ្នាក់ងារសុខភាពអង្គការសហប្រជាជាតិមួយនេះ ប្រកាសឲ្យដឹងផងដែរថា ករណីឆ្លងទាំងអស់នៃជំងឺរបេង បានធ្លាក់ចុះជិត ២ភាគរយ ចាប់តាំងពីឆ្នាំ ២០២៣ ។

វាជាលើកដំបូងហើយចាប់តាំងពីការរីករាលដាល់ឆ្លងសកលជំងឺ COVID-19 កាលដែលករណីឆ្លង និងករណីស្លាប់ដោយសារជំងឺរបេង បានធ្លាក់ចុះ ។
WHO និយាយថា ក្នុងឆ្នាំ ២០២៤ មនុស្សជាប់កំណត់ត្រា ៨,៣លាននាក់ បានចូលព្យាបាលជំងឺរបេង ក្រោយធ្វើរោគវិនិច្ឆ័យថ្មី ខណៈអត្រាព្យាបាលជោគជ័យ កើនឡើងពី ៦៨ភាគរយ ដល់ ៧១ភាគរយ ។
ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារសុខភាពមួយនេះ បានព្រមានថា វឌ្ឍនភាពនាពេលកន្លងទៅ ក្នុងការដោះស្រាយជំងឺ ស្ថិតក្រោមការគំរាមកំហែង ដោយសារកង្វះខាតជំនួយ ៕
