បាល់ទាត់៖ ខ្សែប្រយុទ្ធប្រេស៊ីល Neymar ទំនងជាអាចចូលលេងបានជាលើកដំបូង តាំងពីរបួសកាលពីខែវិច្ឆិកាពេល Paris Saint Germian ទទួលភ្ញៀវ Real Madrid នៅទីក្រុងប៉ារីសរាត្រីនេះជើងទី១ វគ្គ ១៦ក្រុមចុងក្រោយ UEFA Champions League។ Neymar បានវិលមកហ្វឹកហាត់វិញកាលពីចុងសប្តាហ៍កន្លងទៅ ក្រោយជាពីរបួសកជើង។
ចំណែកឯ Sergio Ramos នឹងមិនអាចចូលលេងប្រឈមនឹងក្លិបចាស់របស់ខ្លួនបានឡើយ ដោយសារបញ្ហាកំភួនជើង។ ក្រុមរបស់លោក Mauricio Pochettino រដូវកាលមុនឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រតែចាញ់ Manchester City និងជាសំពាធមួយសំរាប់អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនរូបនេះ ក្នុងការស្វែងរកពានអឺរ៉ុបជូនក្លិប។ ក្លិបដែលស្ថិតក្រោមការវិនិយោគរបស់កាតាមួយនេះ ក៏បានឡើងដល់វគ្គផ្តាច់ព្រ័ត្រដែរកាលពីឆ្នាំ២០២០ តែចាញ់ Bayern Munich។ Lionel Messi មិនមានបញ្ហាឡើយសំរាប់ការប្រកួតយប់នេះ ខណៈនៅវគ្គវិលជុំក្នុងពូលស៊ុតបញ្ចូលទីបាន ៥គ្រាប់ និងធ្លាប់មានប្រវត្តិស៊ុតបញ្ចូលទី Real Madrid ២៦គ្រាប់ក្នុងពេលរស់នៅជាមួយ Barcelona៕
អត្ថបទ៖នាង សុភាវុធ