ក្រុមអ្នកស្រុកប៉ាឡេស្ទីននិយាយថា នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែល បានដុតកម្ទេចចោលព្រះវិហារមួយខ្នងនៅតំបន់វ៉េសប៊ែង ហើយនិងបានបាញ់ថ្នាំពាក្យស្លោកប្រកាន់ពូជសាសន៍នៅលើជញ្ជាំងវិហារទៀតផង ។
ជញ្ជាំងរងការឆាបឆេះរោលដោយផ្អែង និងបង្អួចបែក អាចមើលឃើញនៅក្នុងព្រះវិហារ ខណៈផ្នែកខាងក្តៅព្រះវិហារ មានសរសេរពាក្យស្លោកប្រកាន់ជាតិសាសន៍ ។
យោងតាមការអះអាងរបស់អ្នកស្រុកប៉ាឡេស្ទីន បានឲ្យដឹងថា អគ្គិភ័យត្រូវបានពន្លត់មុនពេលវាអាចរីករាលដាលបន្ថែមទៀត ។
យោធាង៊ីស្រាអែល និយាយថា ពួកគេបានបញ្ជូនកងកម្លាំងទៅកាន់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលឧបទ្ទេវហេតុ ។
ពួកគេបន្តថា កងកម្លាំងការពារជាតិអ៊ីស្រាអែល សូមធ្វើការថ្កោលទោសរាល់ទម្រង់ណាមួយនៃអំពើហិង្សា ហើយពួកគេនឹងបន្តប្រតិបត្តិការ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងតំបន់ ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហប្រជាជាតិ (UN)និយាយថា អ្នកតាំងលំនៅនិគមន៍ បានបើកការវាយប្រហារយ៉ាងហោច ២៦៤លើក លើជនប៉ាឡេស្ទីន អំឡុងខែតុលា ដែលជាចំនួនវាយប្រហារខ្ពស់បំផុតប្រចាំខែ ចាប់តាំងពី UN ចាប់ផ្តើមតាមដានឧបទ្ទេវហេតុ កាលពីឆ្នាំ ២០០៦ ៕