របាយការណ៍របស់ក្រុមឃ្លាំមើលសិទ្ធិមនុស្ស និងក្រុមសិទ្ធិមនុស្សអាមេរិកកណ្តាល Cristosal បានចោទប្រកាន់ថា ពលរដ្ឋវេណេស៊ុយអេឡារាប់សិបនាក់ ដែលត្រូវបាននិរទេសចេញពីសហរដ្ឋអាមេរិ ទៅកាន់ពន្ធនាគារអែល សាល់វ៉ាឌ័រ កាលពីដើមឆ្នាំនេះ បានក្លាយជាកម្មវត្ថុនៃការធ្វើទារុណកម្ម ហើយនិងការរំលោភបំពានធ្ងន់ធ្ងរផ្សេងទៀត រួមទាំងអំពើហិង្សាផ្លូវភេទផងដែរ ។
របាយការណ៍ដែលបានបញ្ចេញកាលពីថ្ងៃពុធ រួមទាំងការធ្វើបទសម្ភាសន៍ជាមួយមនុស្ស ៤០នាក់ ក្នុងចំណោមពលរដ្ឋវេណេស៊ុយអេឡា ២៥២នាក់ ដែលត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ Cecot ។
ពួកគេនិយាយរៀបរាប់ថា ពួកគេត្រូវបានវាយដុំដោយឆ្មាំគុក ហើយអ្នកខ្លះត្រូវបាននាំទៅឃុំខ្លួនតែម្នាក់ឯងជាការដាក់ទោសចំពោះការតវ៉ា ។
របាយការណ៍នេះ បានចោទប្រកាន់ប្រព័ន្ធពន្ធនាគារអែលសាល់វ៉ាឌ័រថា បានបំពានសិទ្ធិមនុស្សជាប្រព័ន្ធ ហើយរដ្ឋបាលរបស់លោក Trump បានចូលរួមក្នុងការធ្វើទារុណកម្ម ការបាត់ខ្លួនដោយបង្ខំ និងការបំពានជាច្រើនទៀត ។
ជាការឆ្លើយតបនឹងការសាកសួររបស់ CNN ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បាននិយាយការពារការសម្រេចចិត្តរបស់រដ្ឋបាលអាមេរិក ក្នុងការបញ្ជូនជនអន្តោប្រវេសន៍ទៅកាន់ពន្ធនាគារ Cecot ៕