យោធាប៉ារ៉ា RSF វាយរុញទៅភាគខាងកើត ក្នុងការបង្កើនភាពធ្ងន់ធ្ងរថ្មីនៃសង្រ្គាមស៊ូដង់

2025/11/14 08:58:47 am        89

កងកម្លាំងយោធាប៉ារ៉ា ដែលកំពុងប្រយុទ្ធជាមួយកងទ័ព នៅក្នុងសង្គ្រាមស៊ីវិលដ៏បង្ហូរឈាមរបស់ប្រទេសស៊ូដង់ កំពុងផ្លាស់ប្តូរការផ្តោតរបស់ខ្លួនទៅភាគខាងកើត បន្ទាប់ពីបានពង្រឹងការកាន់កាប់លើតំបន់ Darfur កាលពីខែមុន ដោយបន្តអំពើហិង្សាកាប់សម្លាប់ និងបើកការវាយប្រហារដោយយានដ្រូននៅទូទាំងតំបន់ផលិតប្រេងភាគខាងត្បូងនៃប្រទេស។

កំណើននៃការវាយប្រហារយានដ្រូន និងការដាក់ពង្រាយកងទ័ព រួមទាំងសព្វាវុធថ្មីៗ ដោយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (ហៅកាត់ថា RSF) និងកងទ័ពស៊ូដង់ បានចង្អុលបង្ហាញថា ភាគីជម្លោះទាំងពីរ ឥឡូវនេះ កំពុងផ្តោតកិច្ចប្រឹងប្រែងរបស់ពួកគេទៅលើតំបន់ផលិតប្រេង Kordofan ដែលជាតំបន់មួយមានរដ្ឋចំនួន៣ ហើយបម្រើជាតំបន់ទ្រនាប់រវាងបន្ទាយ Darfur ភាគខាងលិចរបស់កងកម្លាំង RSF និងបណ្ដារដ្ឋដែលកាន់កាប់ដោយកងទ័ព នៅភាគខាងកើត។

សាក្សី និងប្រភព បាននិយាយថា យោធា RSF បានចាប់ផ្តើមវាយឆ្ពោះទៅតំបន់ Kordofan ក្នុងពេលដំណាលគ្នា ខណៈខ្លួនបានកាន់កាប់ក្រុង al-Fashir កាលពីចុងខែតុលា និងដណ្តើមបានទីប្រជុំជន Bara ក្នុងរដ្ឋ North Kordofan ដែលជាចំណុចភ្ជាប់យុទ្ធសាស្ត្ររវាងតំបន់ Darfur និងភាគកណ្តាលស៊ូដង់។ កាលពីពីរខែមុននោះ កងទ័ពស៊ូដង់ជាអ្នកគ្រប់គ្រងទីប្រជុំជនដ៏សំខាន់មួយនេះ។

ក្រុមមេធាវីសង្គ្រោះបន្ទាន់ ដែលជាក្រុមសកម្មជនស៊ូដង់ បាននិយាយថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់ក្នុងទីប្រជុំជន Bara ដោយសារភាពតានតឹងដ៏ក្ដៅគគុក។ យោងតាមលោកស្រី Amy Pope ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ IOM បានឱ្យដឹងថា មនុស្សរហូតដល់ ៥ម៉ឺននាក់ ក៏ត្រូវបង្ខំចិត្តរត់ភៀសខ្លួនចេញពីតំបន់ Kordofan ផងដែរ ចាប់តាំងពីពេលនោះមក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm       
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am