ឯកអគ្គរដ្ឋទូត​អ៊ុយ​ក្រែ​ន​និយាយ​ថា ​អ៊ុយ​ក្រែ​ន​អាច​បោះ​បង់​ចោល​ការ​ចូល​ជា​សមាជិក NATO ដើម្បី​បញ្ចៀស​សង្គ្រាម

2022/02/15 06:58:39 pm        734

​អ៊ុយក្រែន៖ សារព័ត៌មាន​ BBC បាន​ដកស្រង់​សម្ដី​របស់​ឯកអគ្គរដ្ឋទូត​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ​ប្រចាំ​នៅ​ចក្រភព​អង់គ្លេស​ដោយ​និយាយ​ថា ប្រទេស​អ៊ុយ​ក្រែ​ន​អាច​នឹង​ដក​ខ្លួន​ពី​ការ​ចូល​ជា​សមាជិក​អង្គការ NATO ដើម្បី​បញ្ចៀស​សង្គ្រាម​ជាមួយ​រុស្ស៊ី ជា​អ្វី​ដែល​នឹង​ក្លាយ​ជា​សម្បទាន​ដ៏​ធំ​ដល់​ក្រុងមូស្គូ ឆ្លើយតប​ទៅ​នឹង​ការ​បង្កើន​កម្លាំង​កង​ទ័ព​របស់​រុស្ស៊ីនៅ​ជាប់​ព្រំដែន​របស់​ខ្លួន​។

​ឯកអគ្គរដ្ឋទូត​រប​ស់​ប្រទេស​អ៊ុយ​ក្រែ​ន​លោក Vadym Prystaiko បាន​ប្រាប់​សារព័ត៌មាន BBC ថា អ៊ុយ​ក្រែ​ន​នឹង​បត់បែន​ជុំវិញ​គោលដៅ​របស់​ខ្លួន​ ក្នុង​ការ​ចូលរួម​ជាមួយ​សម្ព័ន្ធ​យោធា​អា​ត្ល​ង់​ទិ​ក នេះជា​សកម្មភាព​ដែល​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បាន​និយាយ​ថា នឹង​បង្ក​ឲ្យ​ផ្ទុះ​សង្គ្រាម​។ នៅ​ពេល​ត្រូវ​បាន​សួរ​ថា​ តើ​ទីក្រុង​គៀវ (Kyiv) អាច​នឹង​ផ្លាស់ប្ដូរ​ជំហរ​របស់​ខ្លួន​ទេ​លើ​សមាជិកភាព​អង្គការ NATO សារព័ត៌មាន​ខាងលើ​បាន​ដកស្រង់​សម្ដី​របស់​លោក​ដោយ​និយាយ​ថា យើង​អាច ​ជាពិសេស​នៅ​ពេល​រង​ការ​គំរាម និង​ការ​បង្ខិតបង្ខំ​បែបនេះ ដែល​ជា​កត្តា​រុញច្រាន​ទៅ​រក​ការ​សម្រេច​ចិត្ត​បែបនេះ​។

​ប្រទេស​អ៊ុយ​ក្រែ​ន​មិនមែនជា​សមាជិក​អង្គការ NATO ទេ ប៉ុន្តែ​បាន​សន្យា​កាលពី​ឆ្នាំ​២០០៨ ថា អង្គការ​នេះ​នឹង​ផ្ដល់​ឱកាស​ឲ្យ​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក ជា​ជំហាន​មួយ​ដែល​នឹង​នាំ​សម្ព័ន្ធ​យោធា​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​មួយ​នេះ ចូល​ទៅ​កាន់​ព្រំដែន​របស់​រុស្ស៊ី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm