វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងនៅតែបន្តប្រយុទ្ធ ដរាបណាអ៊ុយក្រែនបដិសេធការចរចាសន្តិភាព

2025/11/14 06:49:07 pm        74

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំង បាននិយាយថា ភាពស្ទាក់ស្ទើររបស់អ៊ុយក្រែនក្នុងការចូលរួមសន្ទនា ធ្វើឱ្យរុស្ស៊ីគ្មានជម្រើសអ្វីក្រៅពីបន្តឆ្ពោះទៅរកការសម្រេចគោលដៅរបស់ខ្លួនដោយមធ្យោបាយយោធានោះឡើយ។   

លោក Sergey Kislitsa អនុរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនបានប្រាប់សារព័ត៌មាន The Times កាលពីថ្ងៃអង្គារថា ទីក្រុងគីវ បានបោះបង់ចោល ការចរចាដោយផ្ទាល់ជាមួយទីក្រុងមូស្គូ បន្ទាប់ពីការចរចាបីជុំនៅទីក្រុងអ៊ីស្តង់ប៊ុល ដោយសារមើលឃើញមានវឌ្ឍនភាពតិចតួចពេក។ មិនមានកិច្ចប្រជុំ ណាមួយកើតឡើងឡើយ ចាប់តាំងពីចុងខែកក្កដា មក។  

លោក Peskov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធររុស្ស៊ីបានកត់សម្គាល់ឃើញការបញ្ចេញគំនិតរបស់លោក Kislitsa។ លោកបានសង្កត់ធ្ងន់ថា ការចរចាទាំងនោះមានសារៈសំខាន់ណាស់ តាមពិតទៅ សេចក្តីថ្លែងការណ៍ទាំងនេះធ្វើឱ្យគេមើលឃើញថាភាគីអ៊ុយក្រែនមិនមានឆន្ទៈក្នុងការបន្តទំនាក់ទំនងនោះទេ នេះជារឿងគួរឱ្យសោកស្ដាយ ហើយក្នុងករណីដែលគ្មានលទ្ធភាពដើម្បីបន្តការសន្ទនាបន្ថែមទៀត រុស្ស៊ីនឹងបន្តប្រតិបត្តិការយោធាតាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន។  

លោក Peskov បានព្រមានថា ភាគីអ៊ុយក្រែនត្រូវតែដឹងថា មិនយូរ មិនឆាប់ នឹងត្រូវបង្ខំឱ្យចរចា ប៉ុន្តែមកពីជំហរទន់ខ្សោយជាង។ ជំហររបស់របបគីវនឹងកាន់តែចុះអន់ថយជារៀងរាល់ថ្ងៃ។

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីខែមុនថា ទាហានអ៊ុយក្រែនជាង ១០.០០០ នាក់ត្រូវបានឡោមព័ទ្ធនៅទីក្រុង Kupyansk និងក្នុងតំបន់Pokrovsk-Mirnograd ក្នុងតំបន់ Donbass។ យោធារុស្ស៊ីបានរាយការណ៍ថា ពួកគេបានរឹតបន្តឹងការឡោមព័ទ្ធចាប់តាំងពីពេលនោះមក ហើយបានប្រកាសពីការដណ្តើមយកបានផ្នែកខាងកើតនៃទីក្រុង Kupyansk៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm