អ្នកជំនាញព្រមានពីឧបសគ្គដ៏ធំ ក្នុងដំណាក់កាលបន្ទាប់នៃបទឈប់បាញ់តំបន់ហ្កាហ្សា

2025/11/14 11:56:39 am        65

រយៈពេលមួយខែបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់បានចូលជាធរមាន ភាពស្ងប់ស្ងាត់ខ្លះក៏បានត្រលប់ទៅតំបន់ហ្កាហ្សាស្ទ្រីបវិញ ប៉ុន្តែអ្នកជំនាញបានព្រមានថា ការឈានទៅដល់ដំណាក់កាលទីពីរនៃកិច្ចចរចា កំពុងប្រឈមនឹងឧបសគ្គយ៉ាងសំខាន់ ខណៈភាពជាប់គាំងដ៏អូសបន្លាយ អាចនឹងបញ្ឆេះហានិភ័យនៃការបន្តជម្លោះឡើងវិញ។

ក្រុមសកម្មប្រយុទ្ធហាម៉ាស និងអ៊ីស្រាអែល បានបន្តរក្សាបទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្កាហ្សា ចាប់តាំងពីថ្ងៃទី១០ ខែតុលា មក បន្ទាប់ពីការប្រយុទ្ធដ៏បង្ហូរឈាមជាងពីរឆ្នាំ។ ការអនុវត្តដំណាក់កាលទី១ នៃកិច្ចព្រមព្រៀងឈប់បាញ់ — ដែលផ្តោតលើការជំរុញជំនួយមនុស្សធម៌ និងការផ្លាស់ប្តូរចំណាប់ថ្នូរអ្នកទោស — ទទួលបានលទ្ធផលជាក់ស្តែង។

ក្រុមហាម៉ាស បានដោះលែងចំណាប់ថ្នូរនៅរស់ ២០ នាក់ និងសាកសព ២៤នាក់ផ្សេងទៀត ខណៈអ៊ីស្រាអែល ប្រគល់សពជនជាតិប៉ាឡេស្ទីនប្រមាណ ៣០០នាក់។ ការផ្តល់ជំនួយក៏ប្រសើរឡើងគួរឱ្យកត់សម្គាល់ ដោយគិតពីការចាប់ផ្តើមបទឈប់បាញ់ រហូតដល់ថ្ងៃទី៣ ខែវិច្ឆិកា អង្គការសហប្រជាជាតិ និងដៃគូរបស់ខ្លួន បានដឹកជញ្ជូនសម្ភារៈមនុស្សធម៌ជាង ៣៧.០០០តោន ទៅហ្កាហ្សា។

ទោះបីជាមានផលល្អទាំងនេះក៏ដោយ ក៏បទឈប់បាញ់នៅតែមិនច្បាស់លាស់ ខណៈភាគីទាំងពីរបានចោទដាក់គ្នាទៅមកអំពីការបំពាន និងការប៉ះទង្គិចជាបន្តបន្ទាប់។ ជំនួយការសាស្រ្តាចារ្យនៅវិទ្យាស្ថានសិក្សាមជ្ឈិមបូព៌ា នៃសាកលវិទ្យាល័យសៀងហៃ ឈ្មោះ Shu Meng បានព្រមានថា ឧប្បត្តិហេតុនានាដូចជាការវាយប្រហារជាបន្តបន្ទាប់បែបនេះ កំពុងបំផ្លាញមូលដ្ឋានគ្រឹះសម្រាប់កិច្ចពិភាក្សានាពេលអនាគត និងធ្វើឱ្យស្មុគស្មាញដល់កិច្ចប្រឹងប្រែងដើម្បីឈានទៅដំណាក់កាលទីពីរ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am