ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) នៅតំបន់ដើមបូព៌ា បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ថា ទីភ្នាក់ងារនេះនឹងអស់ពេលវេលា និងថវិកា ខណៈខ្លួនកំពុងទប់ទល់ដើម្បីទ្រទ្រង់ប្រតិបត្តិការនៅក្នុងតំបន់ហ្កាហ្សា។

ថ្លែងនៅឯទីស្នាក់ការកណ្តាលរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងញូវយ៉ក អគ្គស្នងការទីភ្នាក់ងារ UNRWA លោក Philippe Lazzarini បាននិយាយថា ការឆ្លើយតបផ្នែកមនុស្សធម៌ ត្រូវតែហួសពីកញ្ចប់អាហារ។ លោកនិយាយថា «វាជាការពិតដែលថាទីភ្នាក់ងារនៅតែបន្តមានឧបសគ្គនៅពេលនិយាយអំពីការនាំយកការផ្គត់ផ្គង់ស្បៀអាហារ» ហើយ «ការឆ្លើយតបផ្នែកមនុស្សធម៌មិនមែនគ្រាន់តែជាការបបែងចែកអាហារប៉ុណ្ណោះទេ»។

លោក Lazzarini និយាយថាទីភ្នាក់ងារ UNRWA បានផ្លាស់ប្តូរការផ្តោតសំខាន់របស់ខ្លួនទៅរកសេវាសំខាន់នានានៅខាងក្នុងទីជម្រករបស់តំបន់ហ្កាហ្សា ជាកន្លែងដែលជនភៀសខ្លួនចំនួន៧៥.០០០នាក់កំពុងស្នាក់នៅក្នុងទីកន្លែងរបស់ទីភ្នាក់ងារ។ លោកបានចុះបញ្ជីការថែទាំសុខភាពបឋម ការគ្រប់គ្រងកាកសំណល់ ការគាំទ្រផ្នែកចិត្តសាស្រ្ត លទ្ធភាពទទួលបានទឹកស្អាត និងការជួសជុលបន្ទាន់ដល់ប្រព័ន្ធទីក្រុងដែលរងការបំផ្លាញដែលជាប្រតិបត្តិការស្នូល។ ទាំងនេះគឺជាប្រភេទសកម្មភាពដែលទីភ្នាក់ងារផ្តោតជាសំខាន់ទៅលើ។ ប៉ុន្តែឃ្លាំងស្តុករបស់ទីភ្នាក់ងារនៅតែជាប់គាំងនៅខាងក្រៅតំបន់ហ្កាហ្សា។ លោក Lazzarini និយាយថា ទីភ្នាក់ងារ UNRWA នៅតែមាន «រថយន្តដឹកជំនួយប្រហែល ៦.០០គ្រឿងនៅក្នុងប្រទេសអេហ្ស៊ីប និងនៅហ្ស៊កដានី មិនទាន់បានចូលមក» ដោយលើកឡើងពីការរឹតត្បិតដំណើរការដែលទាក់ទងនឹងវិធានការរបស់អ៊ីស្រាអែល។