ក្រសួងអប់រំប្រជុំពិភាក្សាអំពីលទ្ធផលការប្រឡងបាក់ឌុប និងការវាយ​តម្លៃ​សាលារៀន​គំរូ​សម្រាប់​សន្និបាតអប់រំ ២០២៦

2025/11/14 07:48:24 pm        235

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាន​ដឹកនាំ​កិច្ច​ប្រជុំ​ពិភាក្សា​ស្តីពី លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការវាយតម្លៃ​សាលា​រៀន​គំរូ​សម្រាប់​សន្និបាតអប់រំ២០២៦ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹក​នាំ​ក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ។

ក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារពាក់ព័ន្ធនឹងការអនុវត្តសាលារៀនគំរូ និង​ការ​រៀប​ចំ​ប្រព័ន្ធ​អប់រំកន្លងមក។ គោលបំណងចម្បងនៃការវាយតម្លៃសាលារៀនគំរូ គឺដើម្បី​ស្វែង​រក​ផ្លូវ​ដែល​ត្រឹម​ត្រូវ​មួយ ក្នុងការជំរុញ និងលើកទឹកចិត្តឱ្យមា​ន​ការ​ប្រកួត​ប្រជែង​គ្នា​ប្រកប​ដោយ​គុណ​ភាព​ទាំង​សាលាក្នុងនិងក្រៅគម្រោង។ សម្រាប់កិច្ចការដ៏មានសារៈសំខាន់នេះ ត្រូវតែ​កំណត់​គោល​ការណ៍​វាយ​តម្លៃ​ច្បាស់​លាស់​ផ្អែក​លើ​សូចនាករ​ដែល​មិន​អាច​ប្រកែក​បាន​ដើម្បី​ធានា​បា​ន​នូវ​តម្លាភាព​ និងភាពត្រឹមត្រូវ។ ក្នុងនោះ លទ្ធផលសិក្សារបស់សិស្ស ត្រូវបានចាត់​ទុក​ជា​អាទិភាព​ស្នូល​ ដែលត្រូវវាស់ស្ទង់តាមកម្រិតសិក្សានីមួយៗ៖ កុមារតូច ត្រូវចុះពិនិត្យផ្ទាល់លើបរិស្ថាន និង​វិធី​សាស្ត្រ​បង្រៀនថ្មីៗរបស់លោកគ្រូ អ្នកគ្រូ។ សម្រាប់បឋមសិក្សា មានការ​វាយ​តម្លៃ​ផ្អែក​លើ​ស្តង់​ដាប្រ​ឡង​ដូចជា SEA-PLM និង PISA និងការអនុវត្តអំណានដំបូង និងគណិតវិទ្យាដំបូង។ រី​ឯ​មធ្យមសិក្សា ត្រូវវាយតម្លៃលើលទ្ធផលសិក្សានៃសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលឆ្លុះ​បញ្ចាំ​ង​ពី​សមត្ថភាពសិស្សមុនចូលឧត្តមសិក្សា។ គោលការណ៍ទាំងអស់នេះ គឺដើម្បីធានាភាពត្រឹមត្រូវ និង​គុណភាពអប់រំនៅកម្ពុជា។

គួរបញ្ជាក់ថា ឆ្នាំនេះជាលើកទី៣នៃការវាយតម្លៃសាលារៀនគំរូ ដោយការវាយតម្លៃលើកទី១ ក្នុង​ពេលសន្និបាតអប់រំឆ្នាំ២០២៤ មានសាលារៀនគំរូសរុប ១២០ (សាលាមត្តេយ្យសិក្សា ១០, សាលា​បឋមសិក្សា ៤០, អនុវិទ្យាល័យ ១៥ និងវិទ្យាល័យ ៥៥) និងការវាយតម្លៃលើកទី២ ក្នុង​ពេល​សន្និបាតអប់រំឆ្នាំ២០២៥ មាន សាលារៀនគំរូសរុប ១៤៤ (សាលាមត្តេយ្យសិក្សា ២៤, សាលា​បឋមសិក្សា ៥០, អនុវិទ្យាល័យ ៥,វិទ្យាល័យ ៦០ និងសាលាគរុកោសល្យគំរូ ៥)។ បច្ចុប្បន្ន មានសាលារៀនគំរូ ២៦៤ (សាលាមត្តេយ្យ សិក្សា ៣៤, សាលាបឋមសិក្សា ៩០, អនុ​វិទ្យាល័យ ២០, វិទ្យាល័យ ១១៥និងសាលាគរុកោសល្យគំរូ ៥)។ សម្រាប់ឆ្នាំ ២០២៦​ខាង​មុខ​នេះ ​ក្រសួងគ្រោងវាយតម្លៃសាលារៀនគំរូ ប្រមាណ ១៥០សាលារៀន។

សម្រាប់ការលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រុមការងារបន្តពិនិត្យមើលលទ្ធផលនេះដោយយកចិត្តទុកដាក់ ដើម្បី​កំណត់ពីចំណុចខ្លាំង ចំណុចខ្សោយ និងតំបន់ដែលត្រូវកែលម្អបន្ថែម។ គោលការណ៍​នៃ​ការ​វាយ​តម្លៃទាំងអស់នេះ គឺដើម្បីធានាបានថា យើងកំពុងដើរលើគន្លងដែលត្រឹមត្រូវ ក្នុងការ​កសាង​ធន​ធានមនុស្សដែលមានគុណភាព សម្រាប់សង្គមជាតិ ឆ្លើយតបនឹង​ចក្ខុ​វិស័យ​របស់​រាជរដ្ឋាភិបាល​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm