ឯកឧត្តម ហង់ជួន ណារ៉ុន៖ «ប្រតិភូកាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ទៅ​ចូល​រួម​ការ​បោះ​ជំរំ​នៅ​សិង្ហបុរី​ទាំង​អស់​ត្រូវ​ចង​ចាំជានិច្ចថា ខ្លួន​​ជា​ទូត​សុឆន្ទៈ​របស់​ជាតិ រាល់សកម្មភាព ឥរិយាបថ គឺបង្ហាញពីវប្បធម៌ សុជីវធម៌ និងមុខមាត់ជាតិយើង»

2025/11/14 08:16:12 pm        310

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និង​កីឡា នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសម និ​ង​សំណេះ​សំណាល​ជា​មួយ​ប្រតិ​ភូកាយរឹទ្ធិជាតិកម្ពុជាចំនួន ៣៨នាក់ ដែលនឹងចូល​រួម​ការបោះ​ជំរំ​កាយ​រឹទ្ធិអ​ន្តរ​ជាតិ​សិង្ហ​បុរី​ (Singapore International Jamboree 2025) ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដោយមានការចូលរួមពីសំណាក់ លោកជំទាវ អគ្គ​នាយកនៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានស្នងការ កាយរឹទ្ធិជាតិកម្ពុជា (ក.ជ.ក) ឯកឧត្តម លោក​ជំទាវ លោក លោកស្រី សមាជិក សមាជិកា ក.ជ.ក។

នាឱកាស ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អបអរសាទរ​ដល់​ប្រតិភូ​កាយ​រឹទ្ធិ​ជាតិ​កម្ពុជា​ទាំង​៣៦នាក់ និងមេដឹកនាំកាយរិទ្ធិ២នាក់ ដែលមានឱកាសជាតំ​ណាង​ឱ្យកា​យ​រឹទ្ធិ​ជាតិ​កម្ពុជា ​ចូលរួមក្នុងការបោះជំរំអន្តរជាតិសិង្ហបុរី ដែលជាកិត្តិយសដ៏ធំធេងមួយ។ ដូច្នេះហើយ ក្នុង​ពេល​បំពេញបេសកកម្ម សូមប្រតិភូកាយរឹទ្ធិជាតិកម្ពុជាទាំងអស់ត្រូវចងចាំជានិច្ចថា ខ្លួន​គឺ​ជា​ទូត​សុឆន្ទៈ​របស់​ជាតិ រាល់សកម្មភាព ឥរិយាបថ និងការប្រាស្រ័យទាក់ទង គឺបង្ហាញពីវប្បធម៌ សុជីវធម៌ និងមុខមាត់របស់ប្រជាជនកម្ពុជាយើង ហើយត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បី​សិក្សា​រៀន​សូត្រ ផ្លាស់ប្ដូរបទពិសោធ និងពង្រីកចំណេះដឹងថ្មីៗពីមិត្តភក្ដិកាយរឹទ្ធិអន្តរជាតិ។ បន្ថែម​លើនេះ សូមក្រុមការងារ រៀបចំកិច្ចប្រជុំដោយឡែក ដើម្បីណែនាំប្រតិភូកាយរឹទ្ធិជាតិកម្ពុជា លម្អិត​លើកា​រត្រៀមខ្លួនបន្ថែម ពាក់ព័ន្ធនឹងដំណើរការនៃកម្មវិធី ការត្រៀមលក្ខណៈ និង​សម្ភា​រៈចាំ​បាច់ និងសំខាន់បំផុត គឺសុវត្ថិភាពទាំងផ្នែកសុខភាព រាងកាយ និងស្មារតី។

តាង​នាមថ្នាក់ដឹកនាំកាយរិទ្ធិជាតិកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី បាន​ជូន​ពរ​ប្រតិភូ​កាយ​រិទ្ធិទាំង ៣៨នាក់ ឱ្យបំពេញបេសកកម្មប្រកបដោយភាពជោគជ័យ និងសូមយក​ឱកាស​ដ៏​មាន​តម្លៃនេះ ដើម្បីសិក្សារៀនសូត្រ​ឱ្យ​បាន​ទូលំ​ទូលាយ​ពី​ប្រទេស​សិង្ហបុរី​ដែល​ជា​ម្ចាស់​ផ្ទះ ​និងបណ្តាប្រទេសផ្សេងទៀតដែលចូលរួម ដើម្បីពង្រីកទស្សនៈវិស័យរបស់ខ្លួន និងត្រៀ​មខ្លួ​ន​ក្លាយ​ជា​ពលរដ្ឋសកលប្រកបដោយគុណភាព។ ទន្ទឹមនឹងការរៀនសូត្រនេះ ក្មួយៗក៏ត្រូវ​ប្រកាន់​ខ្ជាប់​នូវ​វិន័យ ក្រមសីលធម៌ សណ្ដាប់ធ្នាប់ ច្បាប់របស់កាយរិទ្ធិ និងគោរ​ព​មេដឹ​ក​នាំ​ក្រុម​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ហើយអ្វីដែលសំខាន់បំផុត គឺត្រូវរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំ និងយក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត​លើសុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពក្រុមទាំងមូល រហូតដល់បញ្ចប់​បេសកកម្ម​ដោយ​ជោគ​ជ័យ និងវិលត្រឡប់មកកាន់ជាតិមាតុភូមិវិញ ប្រកបដោយសុខសុវត្ថិភាព។

សូមបញ្ជាក់ថា សមាគមកាយរឹទិ្ធសិង្ហបុរី (Singapore Scout Association – SSA) រៀប​ចំ​ការ​បោះជំរំកាយរឹទ្ធិជំទង់ អន្តរជាតិសិង្ហបុរី(Singapore International Jamboree 2025) ចាប់ពី​ថ្ងៃ​ទី១៨ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីអបអរសាទរខួប ៦០ឆ្នាំ នៃឯករាជ្យ​ជាតិ​សិង្ហ​បុរី និងប្រមូលផ្តុំកាយរឹទិ្ធមកពីក្នុងតំបន់ ធើ្វការបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ផ្លាស់​ប្តូរ​បទ​ពិសោធ និងសិក្សារួមគ្នារវាងវប្បធម៌ចម្រុះ របស់ជាតិ​សាសន៍​មក​ពី​បណ្តាប្រ​ទេស​ជា​សមាជិក​អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ តាមការរំពឹងទុកគណៈកម្មការរៀបចំជំរំ មាន​កាយ​រឹទិ្ធ​ចូល​រួម​ចំនួន​ប្រមាណ ១០០០នាក់ មកពីបណ្តាប្រទេស ជាសមាជិកតំបន់អាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm