ភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹងនឹងទទួលបានសំណង់ធារាសាស្រ្តធំៗ ២បន្ថែម​ទៀត​ក្នុង​ឆ្នាំ​២​០២៦ខាងមុខនេះ

2025/11/14 09:21:19 pm        241

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងធនធានទឹក និងឧត្តុនិយម គ្រោង​សាង​សង់​សំណង់​ធារា​សាស្រ្ត​ធំ​ៗ​ចំនួន ២បន្ថែមទៀត ក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ដើម្បីបំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​ទឹក និងស្រោចស្រពដំណាំកសិកម្មរបស់បងប្អូនអតីតយុទ្ធជន។

ក្នុងឱកាសដឹកនាំក្រុមការងារក្រសួងចុះពិនិត្យប្រព័ន្ធធារាស្រ្តក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ លោក តាំង សុផាត អគ្គ​នាយករងនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បាន​ប្រាប់​ឱ្យ​ដឹ​ងថា ក្រសួងនឹងបន្តសាងសង់សំណង់ស្ទាក់ទឹកធំចំនួន២ទីតាំងបន្ថែមទៀត ដែលមាន​វិសាល​ភាព​ស្តុកទឹកបានរហូតដល់ជាង២លានម៉ែត្រគូប ស្ថាបនា​ដោយប្រើ​ប្រាស់​ថវិកា​ជាតិ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ២លានដុល្លារអាមេរិច។ 

លោក តាំង សុផាត បានគូសបញ្ជាក់ទៀតថា បេសកកម្មការងារ​របស់​ក្រសួងក្នុង​ការ​ស្ថាបនា​នូវ​ហេដ្ឋា​រចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តនេះ ដើម្បីបំពេញតម្រូវការផ្គត់ផ្គ​ង់​ទឹក​ជូន​ដល់​បង​ប្អូន​អតីត​យុទ្ធជន ​និងនិវត្តជន ប្រើប្រាស់បានខួបប្រាំងខួបវស្សាក្នុងការរស់នៅប្រចាំថ្ងៃ និងជាពិសេស​អាច​បំពេញ​តម្រូវ​ការស្រោចស្រពដំណាំកសិកម្ម ស្របពេលដែល​អ្នក​ភូមិ​បាន​នឹង​កំពុង​អនុវត្ត​គម្រោង​សហគមន៍​កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង។

សូមជម្រាបជូនថា បច្ចុប្បន្នប្រព័ន្ធធារាសាស្រ្តនៅក្នុងភូមិប៊ុនរ៉ានីសែន​ជ័យ​ដំណាក់ទ្រយឹង​មាន​ទំនប់​ស្ទាក់​ទឹកមួយ និងទំនប់បង្ហៀរមួយ ដែលពុំទាន់អាច​បំពេញ​តម្រូវ​ការ​ទឹកសម្រាប់​ប្រជា​ពលរដ្ឋ​បាន​គ្រប់គ្រាន់នៅឡើយ។ ដើម្បីចូលរួមដោះស្រាយបញ្ហាទឹកនៅទីនេះ ទើប​ក្រសួង​ធន​ធាន​ទឹក និងឧត្តុនិយមបានបន្តសាងសង់ទំនប់ស្ទាក់ទឹក ២បន្ថែមទៀត ហើយ​ក្រៅ​ពី​នេះក្រ​សួង​ក៏​បន្ត​កៀរ​គរ​ថវិកាសម្រាប់គាំទ្រសម្រាប់អនុវត្តគម្រោងសាងសង់ទំនប់ដី ២ខ្សែ បន្ថែមទៀតដែរ មាន​ប្រវែងប្រមាណ ៣៥០០ម៉ែត្រ ដែលនេះជាផែនការបន្ទាប់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm