បារាំងកាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះស្ថិរភាពរបស់ប្រទេសលីបង់ និងបានសន្យាថា នឹងបង្កើនការគាំទ្រដល់កងកម្លាំងប្រដាប់អាវុធ និងកិច្ចខិតខំប្រឹងប្រែងកសាងឡើងវិញ ខណៈដែលការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសនេះ នៅតែបន្តកើនឡើង។

ក្នុងអំឡុងពេលទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងបេរូត លោកស្រី Anne-Claire Legendre ទីប្រឹក្សា
ប្រធានាធិបតីបារាំងទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង បាននិយាយថា ទីក្រុងប៉ារីស នឹងបន្តគាំទ្រប្រទេសលីបង់ និង «ធ្វើការដើម្បីធ្វើឲ្យតំបន់ភាគខាងត្បូងមានស្ថិរភាព»។

ដំណើរទស្សនកិច្ចរបស់លោកស្រី បានកើតឡើង នៅពេលដែលអ៊ីស្រាអែល បង្កើនការវាយប្រហារតាមអាកាសលើទីតាំងមួយចំនួនដែលមានទំនាក់ទំនងជាមួយក្រុមហេសបូឡា ដោយបង្កឲ្យមានការភ័យខ្លាចចំពោះជម្លោះកាន់តែធំឡើង។
ក្នុងអំឡុងពេលជួបជាមួយមន្ត្រីជាន់ខ្ពស់លីបង់ លោកស្រី Legendre បានបញ្ជាក់ជាថ្មីនូវចេតនារបស់បារាំង ក្នុងការរៀបចំសន្និសីទអន្តរជាតិពីរ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជំនួយ និងការកសាងឡើងវិញរបស់លីបង់ និងពង្រឹងកងទ័ពលីបង់។
លោកស្រី Legendre ក៏បានសន្យាថា នឹងធ្វើឲ្យយន្តការរបស់គណៈកម្មាធិការត្រួតពិនិត្យការបញ្ឈប់ អរិភាព មានសកម្មភាព ដើម្បីឆ្លើយតបទៅនឹងសំណើរបស់លីបង់ ក្នុងការអនុវត្តក្របខ័ណ្ឌបទឈប់បាញ់៕