ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បង្ហាញបច្ចុប្បន្នភាពបរិបទសេដ្ឋកិច្ច និងសង្គមកម្ពុជា​ ពិសេស​សក្តានុពល​វិនិយោគ និងបរិយាកាសធុរកិច្ចអំណោយផលដល់ក្រុមអ្នកសារព័ត៌មានបារាំង

2025/11/14 03:06:22 pm        121

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូនក្រុមអ្នកសារព័ត៌មានបារាំង និងជាក្រុមអ្នកផលិតភាពយន្តឯកសារ រួមមាន លោក Michael Damon និងលោក Yves Deria ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ផ្តោតលើគម្រោងក្នុងការរៀបចំថតភាពយន្តឯកសារនៅកម្ពុជា ដែលនឹងបង្ហាញអំពីការវិវឌ្ឍន៍របស់កម្ពុជា លើផ្នែកនយោបាយ និងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយចីរភាព។

នៅក្នុងជំនួបនាព្រឹកនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបអំពីបច្ចុប្បន្នភាពនៃបរិបទសេដ្ឋកិច្ច និងសង្គមរបស់កម្ពុជា ដោយបានគូសបញ្ជាក់អំពីសក្តានុពលវិនិយោគ និងបរិយាកាសធុរកិច្ចដ៏អំណោយផល។ ឯកឧត្តម ក៏បានឆ្លៀតឱកាសពន្យល់បន្ថែមអំពី គោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

ក្រុមអ្នកសារព័ត៌មានបារាំង បានសម្តែងការកោតសរសើរយ៉ាងខ្លាំងចំពោះ វឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានថ្លែងអំណរគុណចំពោះការផ្តល់ព័ត៌មានយ៉ាងសម្បូរបែប ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ខ្លឹមសារជាក់ស្តែង និងស៊ីជម្រៅ នៃភាពយន្តឯកសាររបស់ពួកគេ ដើម្បីផ្សព្វផ្សាយអំពីកម្ពុជាដល់ទស្សនិកជនអន្តរជាតិ។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈពាក់ព័ន្ធនឹងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច រវាងកម្ពុជា និងប្រទេសបារាំង ក៏ដូចជាសហគមន៍អន្តរជាតិនានា ពិសេស។ ជាពិសេស អំពីការចូលរួមរបស់ភាគីបារាំងក្នុងការជំរុញឱ្យមាន ការចុះកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ផងដែរ។ជំនួបនេះបានបង្ហាញពីការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយព័ត៌មានវិជ្ជមាន និងកំណែទម្រង់ជាផ្លែផ្កាដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ តាំងពីដើមរៀងមក៕

អត្ថបទដែលទាក់ទង

សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងនឹងចាប់ផ្តើមការដាំដុះនាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ
2025/11/14 04:42:01 pm        1
ក្រុមការងារចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅក្នុងភូមិសាស្ត្រខណ្ឌទាំង៤នៃរដ្ឋបាលរាជធានីភ្នំពេញ ជួបពិភាក្សាគ្នា ពិនិត្យការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រី
2025/11/14 04:38:23 pm        1
ព្រឹត្តិការណ៍ប្រកួតវាយកូនគោល ដោយកីឡាករលំដាប់ពិភពលោក ៦០នាក់ នឹងប្រារព្ធនៅកម្ពុជា សប្ដាហ៍ក្រោយ
2025/11/14 04:35:04 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សយ៉ាងហោច ៦នាក់ស្លាប់ ក្នុងហេតុការណ៍ជាន់គ្នានៅពិធីជ្រើសរើសទាហានរបស់ហ្គាណា

2025/11/14 04:49:07 pm
​មនុស្សរាប់សិបនាក់ចូលព្យាបាលក្នុងមន្ទីរពេទ្យ ក្រោយលេចធ្លាយសារធាតុអាម៉ូញាក់នៅរដ្ឋ Oklahoma
2025/11/14 04:45:21 pm
​ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ចាប់ផ្តើមសម័យប្រជុំបន្ទាន់ ស្តីពីបញ្ហាស៊ូដង់
2025/11/14 04:43:21 pm
​សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងនឹងចាប់ផ្តើមការដាំដុះនាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ
2025/11/14 04:42:01 pm
​ក្រុមការងារចុះជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈនៅក្នុងភូមិសាស្ត្រខណ្ឌទាំង៤នៃរដ្ឋបាលរាជធានីភ្នំពេញ ជួបពិភាក្សាគ្នា ពិនិត្យការងារឆ្ពោះទៅកាន់ការធ្វើជំរឿនមន្ត្រី
2025/11/14 04:38:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/14 05:48:28 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/13 09:56:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/12 12:26:44 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am