ពលរដ្ឋ និងយុវជនជាច្រើន កំពុងបរិច្ចាគឈាម ដើម្បីផ្តល់ឈាមផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា

2025/11/14 04:16:56 pm        207

នៅពហុកីឡដ្ឋានជាតិ មានប្រជាពលរដ្ឋ និងយុវជនជាច្រើន បាននឹង​កំពុង​បរិច្ចា​គឈាម​ក្នុង​ព្រឹត្តិការណ៍​បរិច្ចាគឈាម ដើម្បីផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា ក្នុងនោះពលរដ្ឋ និង​យុវជន​សុទ្ធ​តែបង្ហាញការពេញចិត្តចំពោះសកម្មភាពមនុស្សធម៌មួយនេះ។

ពលរដ្ឋនិងយុវជន បានប្រាប់ថា ពួកគាត់ពេញចិត្តណាស់ ហើយពេញ​ចិត្ត​ដោយ​ភាព​សប្បាយ​រីករាយ ដោយសង្ឃឹមថា ឈាមមួយយកំប្លោកៗរបស់ពួកគាត់ នឹងជួយ​សង្រ្គោះជី​វិត​ពលរដ្ឋ​ដែល​នឹង​ត្រូវ​ការ​ឈាមជាចាំបាច់ជាក់ជាពុំខាន។

ចំណែកលោក គុជ ឆៃយ៉ា ប្រធានចាត់ការទូទៅក្រុមបាល់ទាត់ពិធិករកីឡាកម្ពុជា ឈាមឱសថ ដែល​មានតម្រូវការខ្ពស់ ក្នុងការជួយសង្គ្រោះជីវិតមនុស្សទូទៅដែលត្រូវការឈាមក្នុងមួយថ្ងៃៗ ពិសេស ដើម្បីត្រៀមបង្ការឈាមទុក ក្នុងកាលៈទេសៈណាមួយ ដែលមិនអាចនឹកស្មានដល់ ដើម្បី​មាន​ឈាម ជួយប្រជាពលរដ្ឋខ្មែរភ្លាមៗ ហើយក្រុមបាល់ទាត់ពិធិករកីឡាកម្ពុជា បានរួម​សហការ​គ្នា ដើម្បីឱ្យពលរដ្ឋ និងយុវជន រួមគ្នាផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជាទំាងអស់គ្នា ហើ​យស​ង្ឃឹម​ថា​រយៈ​ពេល​២​ថ្ងៃ បងប្អូន ប្រជាពលរដ្ឋ និងយុវជន នឹងនាំគ្នាមកបរិច្ចាគ​ឈាម​ច្រើន​។

ជាមួយគ្នានេះ លោក សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល បាន ប្រាប់​ដែរ​ថា បច្ចុប្បន្ននេះ តម្រូវការឈាម មានការកើនឡើង ហើយរៀងរាល់៥នាទីម្តង កម្ពុជា​ត្រូវ​ការ​ឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតមនុស្ស ហើយក្នុងមួយថ្ងៃ ត្រូវការឈាមពី ៣៥០ប្លោក ទៅ​៤៥០ ប្លោក ហើយក្នុងមួយឆ្នាំកម្ពុជាត្រូវការឈាមប្រមាណជាង១សែន៧ម៉ឺនប្លោក ដូចនេះ​នៅ​តែ​ចង់​ឱ្យពលរដ្ឋខ្មែរ បន្តបរិច្ចាគឈាមថែម​ទៀត​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍បរិច្ចាគឈាម ដើម្បីផ្តល់ឈាម ផ្តល់ក្តីស្រលាញ់សម្រាប់កម្ពុជា រៀប​ចំ​ឡើង​ដោយ​ក្រុមបាល់ទាល់ពិធីករកីឡាកម្ពុជា នៅពហុកីឡដ្ឋានជាតិអូឡំាពិក ដែលមាន​រយៈ​ពេល​២​ថ្ងៃ ចាប់ពីថ្ងៃទី១៤ និងទី១៥ខែវិច្ឆិកា ចាប់ពីម៉ោង ៧កន្លះព្រឹករហូតដល់ម៉ោង៥រសៀល៕

អត្ថបទដែលទាក់ទង

ធនាគារជាតិ អញ្ជើញអតិថិជន គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ មកធនាគារជាតិ អគារសែនសុខ
2025/12/05 07:12:25 pm        1
ឯកអគ្គរដ្ឋទូតកាណាដា ទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះ ពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
2025/12/05 05:16:21 pm        1
អង្គកា​រ​ FAO បង្ហាញ​ចំណាប់អារម្មណ៍ក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន គាំទ្រដល់​វិស័យកសិកម្មនៅក្នុងតំបន់ដែលបានបោសសម្អាតមីនរួច
2025/12/05 04:51:45 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ធនាគារជាតិ អញ្ជើញអតិថិជន គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ ហួយវ័ន ផេ មកធនាគារជាតិ អគារសែនសុខ

2025/12/05 07:12:25 pm
​មន្ត្រីហាម៉ាស៖ ក្រុមមិនចង់គ្រប់គ្រងតំបន់ហ្កាហ្សាទេ និងយល់ព្រមឲ្យមានស្ថាប័នពិសេស
2025/12/05 07:07:06 pm
​កងកម្លាំង RSF សម្លាប់មនុស្សរាប់សិបនាក់ ភាគច្រើនជាក្មេងៗនៅទីក្រុង Kalogi ប្រទេសស៊ូដង់
2025/12/05 07:04:40 pm
​សារព័ត៌មានអៀរឡង់៖ យានដ្រូនត្រូវបានប្រទះឃើញនៅជិតផ្លូវយន្តហោះរបស់លោក Zelenskiy ទៅកាន់ទីក្រុង Dublin
2025/12/05 06:44:14 pm
​មេដឹកនាំបារាំង៖ ការរួបរួម រវាងអឺរ៉ុប និងអាមេរិក ជុំវិញបញ្ហាអ៊ុយក្រែន គឺ «សំខាន់ណាស់»
2025/12/05 06:42:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/01 05:40:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/03 03:30:42 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/30 11:29:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am