ក្រុមមន្រ្តីក្នុងប្រទេសនៅអាហ្វ្រិកខាងលិចមួយនេះ និយាយថា កូតឌីវ័រ បានពង្រឹងសន្តិសុខព្រំដែនរបស់ខ្លួន ក្រោយការមកដល់យ៉ាងច្រើននៃលំហូរជនភៀសខ្លួនខុសធម្មតាពីប្រទេសជិតខាងម៉ាលី ។
ក្រុមប្រឹក្សាសន្តិសុខជាតិកូតឌីវ័រ(NSC) និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា លំហូរជនភៀសខ្លួន កើតឡើងទំនងបណ្តាលមកពីការវាយប្រហារលើជនស៊ីវិលពីសំណាក់ក្រុមភេរវកម្មប្រដាប់អាវុធ តាមតំបន់ជាច្រើននៅភាគខាងត្បូងម៉ាលី ។

សេចក្តីថ្លែងការណ៍បន្តថា NSC បានណែនាំទៅកាន់មន្រ្តីប្រតិបត្តិរបស់ខ្លួនឲ្យចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីចុះឈ្មោះក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោនទាំងអស់នេះ ។
ពួកគេបន្តថា ជាងនេះទៅទៀត នាយអគ្គសេនាធិការកងកម្លាំងប្រដាប់អាវុធកូតឌីវ័រ បានណែនាំឲ្យចាត់វិធានការឲ្យបានត្រឹមត្រូវ ក្នុងការពង្រឹងសន្តិសុខនៅតាមព្រំដែនភាគខាងជើងប្រទេសកូតឌីវ័រ ។
សូមបញ្ជាក់ថា ក្រុមជីវពល JNIM ដែលមានទំនាក់ទំនងជាមួយក្រុមឧទ្ទាមអាល់កៃដា បានបះបោរអស់រយៈពេលជិត ១ទសវត្សរ៍មកហើយ នៅក្នុងប្រទេសម៉ាលី ៕
